ការរួយចង្កេះអាចកើតឡើងបន្តិចម្តងៗ ដោយសារតែប្រើប្រាស់ចង្កេះច្រើនជ្រុល ឬកើតឡើងភ្លាមៗដោយសារតែមានរបួស។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការរួយចង្កេះភាគច្រើនអាចព្យាបាលបានដោយខ្លួនឯងនៅផ្ទះ ហើយក៏មានប្រសិទ្ធភាពល្អផងដែរ និងមិនចំណាយច្រើនទៀត។ ខាងក្រោមនេះគឺជារបៀបព្យាបាលការរួយចង្កេះខ្លះៗដែលអ្នកអាចធ្វើបានដោយខ្លួនឯង៖
ស្អំទឹកកកនៅលើចង្កេះដើម្បីបន្ថយការហើម
ចូរប្រើក្រណាត់ដើម្បីខ្ចប់ថង់ទឹកកក ហើយយកវាមកស្អំនៅលើចង្កេះដែលកំពុងតែរួយ ឬមានរបួសនោះ។ រឿងនេះនឹងជួយបន្ថយការហើម និងការឈឺចាប់បានយ៉ាងល្អ។ អ្នកអាចស្អំវាម្តង ១៥ ទៅ ២០នាទី បន្ទាប់មកសម្រាកសិនការស្អំសិន។
ស្អំទឹកក្តៅសម្រាប់ការគាំងរបស់សាច់ដុំ និងបំបាត់ការឈឺ
ភាពក្តៅមិនអាចបន្ថយការហើមទេ តែវាមានប្រសិទ្ធភាពក្នុងការបំបាត់ភាពគាំងរបស់សាច់ដុំបានល្អជាងទឹកកក ហើយអ្នកខ្លះយល់ថា វាមានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺចាប់ជាងទឹកកក។ ចូរស្អំទឹកក្តៅលើកន្លែងឈឺ ដោយមានការទ្រាប់ក្រណាត់មួយទៅពីរជាន់ពីលើផង។ អ្នកអាចស្អំពី ១៥ ទៅ ២០នាទីម្តង។
ប្រើថ្នាំបន្ថយការឈឺ និងហើមបើសិនជាចាំបាច់
ចូរលេបថ្នាំប្រភេទ NSAIDs ទៅតាមការណែនាំក្នុងក្រដាស់។ ចូរមិនត្រូវប្រើវាលើសចំនួនណែនាំឡើយ។ បើសិនជាអ្នកមិនអាចលេបថ្នាំប្រភេទនេះបានទេ ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យដើម្បីរកដំណោះស្រាយណាផ្សេងជំនួសវិញ។
ម៉ាស្សា
ការម៉ាស្សាគឺជាវិធីបំបាត់ការឈឺចាប់ដ៏មានប្រយោជន៍មួយដែលនាំឲ្យឆ្អឹងកងខ្នងស្រួលបួលឡើងវិញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យកល្អគួរតែស្វែងរកសេវាម៉ាស្សាដែលមានជំនាញត្រឹមត្រូវ ជាពិសេសអ្នកព្យាបាលដោយចលនាតែម្តង ទើបដឹងស្ថានភាពអាការៈ និងព្យាបាល៕