តើអ្នកកំពុងតែនឿយហត់ ឬមិនបានទៅធ្វើការ ឬសាលារៀនដោយសារតែជំងឺផ្តាសាយ ឬក្តៅខ្លួនមែនទេ? តើអ្នកជាម៉ូយជំងឺផ្តាសាយប្រចាំខែ ឬឆ្នាំមែនទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ៊ីចឹងមែន មានន័យថា អ្នកជាមនុស្សដែលមានសុខភាពអន់ថយ ហើយប្រព័ន្ធភាពស៊ាំក៏ចុះខ្សោយដែរ ទើបធ្វើឲ្យងាយឆ្លងជំងឺបែបនេះ។ ប៉ុន្តែបើសិនជាអ្នកចង់ក្លាយខ្លួនជាមនុស្សមិនងាយឈឺស្រួលៗនោះ យកល្អគួរតែបន្តអានអត្ថបទនេះបន្ថែមទៀតដូចខាងក្រោម៖

គិតគូរពីកាឡូរីដែលអ្នកត្រូវញ៉ាំ

បើសិនជាអ្នកមិនមានហេតុផលដែលត្រូវតមអាហារទេ ចូរធ្វើវាឥឡូវទៅ។ ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលញ៉ាំកាឡូរីតិច ២៥ភាគរយជាងធម្មតា គឺកម្រនឹងមានជំងឺណាស់។ កូឡេស្តេរ៉ុល Triglycerides និងសម្ពាធឈាមនឹងថយចុះតាមគ្នាដែរ ហើយក៏នាំឲ្យអ្នកមានសុខភាពល្អបន្ថែមទៀត។ 

ប្រើថ្នាំវីតាមីនដើម្បីបង្កើនមុខងារប្រព័ន្ធភាពស៊ាំ

មុនពេលអ្នកលេបថ្នាំបែបនេះ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ថាតើវីតាមីន និងជីវជាតិអ្វីដែលអ្នកកំពុងតែខ្វះ។ បន្ទាប់មកគាត់នឹងណែនាំអ្នកហើយ។ របបអាហារដែលមានជីវជាតិល្អជាពិសេស វីតាមីន A, C, D ជាតិដែក និងស័ង្គសី នឹងជួយឲ្យប្រព័ន្ធភាពស៊ាំធ្វើការកាន់តែខ្លាំង។ 

ដើរទៅខាងក្រៅផ្ទះ

អ្នកប្រហែលជាដឹងហើយថា រាងកាយត្រូវការពេលវេលាដកដង្ហើមយកខ្យល់បរិសុទ្ធដែរ។ វាគឺជាអ្វីដែលរាងកាយប្រាប់អ្នក ហើយក៏ជារឿងចាំបាច់ត្រូវធ្វើការ។ ដូច្នេះចូរលះបង់ពេលវេលាធ្វើការក្នុងផ្ទះ ឬកន្លែងធ្វើការខ្លះ ដើម្បីដើរលំហែកាយបន្ថែមនៅខាងក្រៅផ្ទះទៅ។ អ្នកក៏អាចប្រើពេលវេលានេះដើម្បីលាងឡាន ដើរផិចនិច ឬបោះតង់តាមរមនីយដ្ឋានជាដើម។

ហាត់ប្រាណ

ចូរធ្វើលំហាត់ប្រាណបែប Cardio ដើម្បីជំរុញដល់បេះដូងច្របាច់កាន់តែខ្លាំង និងឈាមរត់បានស្រួល។ វិធីហាត់ប្រាណនេះនឹងពង្រឹងដល់ប្រព័ន្ធភាពស៊ាំបន្ថែមពីលើការជួយសម្រកទម្ងន់ បន្ថយការរលាក និងទប់ស្កាត់ការកើតជំងឺ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែនៅពេលនិយាយដល់ប្រព័ន្ធភាពស៊ាំកំពុងតែលូតលាស់នោះ វានឹងបង្កើនចំនួនកោសិកាគ្រាប់ឈាមស ដើម្បីប្រឆាំងនឹងបាក់តេរី និងវីរុសអាក្រក់ៗ។ ដូច្នេះអ្នកនឹងមិនងាយឈឺតាមគ្នាដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង