រដូវកាល់ប្រកួតបាល់ទាត់បានមកដល់ហើយ ដូចនេះ តើលោកប៉ាទាំងឡាយ គួរតែធ្វើមេច ទើបអាចកំដរបានទាំងកូន និងមើលបានទាំងបាល់ទាត់ទៅ?
- ប្រសិនជាកូនអ្នកមានអាយុក្រោម៣ឆ្នាំ នោះគេនឹងត្រូវការការកំដររបស់ប៉ាម៉ាក់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែឆ្លៀតឱកាសនៅពេលដែលគេផ្សាយពាណិជ្ជកម្មដើម្បីជួយការងារផ្ទះរបស់ប្រពន្ធ។ លុះក្រោយពេលដែលគេចាប់ផ្តើមផ្សាយឡើងវិញ ប្រពន្ធអ្នកនឹងអាចជួយមើលកូនដើម្បីឲ្យអ្នកបន្តមើលបាល់ទាត់របស់អ្នក។ ប៉ុន្តែ អ្នកក៏គួរតែឆ្លៀតពេលចំនួនកន្លះម៉ោងដើម្បីកំដរកូនផងដែរ។
- នៅពេលដែលកូនមានអាយុចាប់ពី៣ដល់៦ឆ្នាំ អ្នកអាចនិយាយរឿងបាល់ទាត់នេះប្រាប់គេ ថែមទាំងអាចបបួលគេមើលជាមួយអ្នកផងដែរ។ ការធ្វើបែបនេះ មិនត្រឹមតែអាចធ្វើឲ្យមនោសញ្ចេតនាអ្នកនិងកូនល្អទេ ថែមទាំងអាចធ្វើឲ្យកូនចូលសង្គមចុះបណ្តើរៗទៀតផង។ ប៉ុន្តែអ្នកមិនគួរឲ្យគេមើលដល់យប់ពេកទេ ដោយគួរតែចេះបង្វែលអារម្មណ៍ឲ្យគេចូលគេង ទើបមិនប៉ះពាល់ដល់សុខភាពកូន។
- ប្រសិនជាកូនអ្នកមានអាយុចាប់ពី៦ឆ្នាំឡើងទៅ អ្នកអាចពិភាក្សារឿងបាល់ទាត់នេះជាមួយគេ នោះគេនឹងអាចចាប់ផ្តើមស្រឡាញ់វិស័យបាល់ទាត់នេះ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីកុំឲ្យកូនមានអារម្មណ៍ថាឯកកោរ គ្មានប៉ារវល់នឹងគេ៕