ទឹកដូងត្រូវបានគេស្គាល់ថា ជាភេសជ្ជៈធម្មជាតិដ៏ល្អបំផុត។ វាមានកាឡូរីទាប និងមានជាតិរ៉ែ ព្រមទាំងអង់ស៊ីមធម្មជាតិជាច្រើនដូចជា ប៉ូតាស្យូមជាដើម ដើម្បីក្លាយខ្លួនជាភេសជ្ជៈដ៏ល្អបំផុត។ យើងអាចញ៉ាំទឹកដូងបានគ្រប់ពេល មិនថា ពេលមានជំងឺ មិនស្រួលខ្លួន ឬស្រេកទឹកឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្ទែការញ៉ាំវាតាមពេលវេលាដែលត្រឹមត្រូវអាចបង្កើនជាប្រយោជន៍ចំពោះសុខភាពបាន។ ដូច្នេះខ្ញុំសូមណែនាំអំពីពេលវេលាដែលល្អបំផុតក្នុងការទទួលទានទឹកដូងដូចខាងក្រោមនេះ៖
ពេលព្រឹកជាពិសេសមិនទាន់មានអីក្នុងពោះ
វត្តមាន Luaric Acid របស់ទឹកដូងដែលញ៉ាំក្នុងពេលមិនទាន់មានអ្វីក្នុងពោះ នឹងពង្រឹងដល់ប្រព័ន្ធភាពស៊ាំមនុស្សយើងបែបធម្មជាតិ ច្រោះជាតិពុលក្នុងខ្លួន និងជំរុញដល់ការរំលាយអាហារ។ ជាមួយគ្នានេះដែរ ការញ៉ាំទឹកដូងទៀងទាត់នឹងជួយរក្សាតុល្យភាពអេឡិចត្រូលីត្រ ដូច្នេះវានឹងពង្រឹងដល់មុខងារពោះវៀន និងសម្រួលដល់សម្ពាធឈាមផង។
មុនឬក្រោយហាត់ប្រាណ
ទឹកដូងគឺជាភេសជ្ជៈកីឡាបែបធម្មជាតិដ៏ល្អបំផុតមួយក្នុងការបង្កើនថាមពល និងបង្គ្រប់ជាតិទឹកក្នុងរាងកាយមុនពេលហាត់ប្រាណ។ ក្រោយពីហាត់ប្រាណរួច ទឹកដូងនឹងជួយជំនួសឡើងវិញនូវអេឡិចត្រូលីត្រដែលបាត់បង់។ វាក៏ជួយប្រឆាំងការនឿយហត់ អស់កម្លាំង និងបង្កើនថាមពលទ្វេដងផងដែរ។
មុនពេល និងក្រោយពេលបាយ
ការញ៉ាំតឹកដូងមុនពេលបាយអាចធ្វើឲ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែត និងបង្ការកុំឲ្យញ៉ាំអាហារច្រើនជ្រុលបាន។ ខណៈពេលដែលការញ៉ាំទឹកដូងក្រោយបាយអាចជួយបង្កើនការរំលាយអាហារ និងបញ្ហាដូចជាចង្អោ ឬហើមពោះ តែសារធាតុ Tannins របស់ទឹកដូងនឹងប្រឆាំងការបង្ករោគក្នុងពោះវៀនបានដែរ។
មុនពេលគេង
ចូរញ៉ាំទឹកដូងខ្លះមុនពេលគេង ដើម្បីរំងាប់អារម្មណ៍ និងប្រឆាំងស្រ្តេស។ ការញ៉ាំទឹកដូងនៅពេលគេងអាចជួយសម្អាតផ្លូវបង្ហួរនោម និងច្រោះជាតិពុលបាន ដូច្នេះវាក៏បង្ការការបង្ករោគ និងបញ្ហានៅតម្រងនោមផងដែរ។
សម្រាប់អ្នកស្រវឹង
គ្រឿងស្រវឹងធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួន ដែលអាចនាំឲ្យឈឺក្បាល និងអារម្មណ៍ចង្អោនៅពេលព្រឹកបាន។ ទឹកដូងអាចជួយទប់ស្កាត់រឿងទាំងពីរនេះបាន ហើយក៏ជួយស្តាឡើងវិញនូវចំនួនអេឡិចត្រូលីត្រដែលបាត់បង់ដែរ ដូច្នេះ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែល្អ។
ក្នុងពេលមានផ្ទៃពោះ
វាគឺជារឿងមានសុវត្ថិភាពណាស់ក្នុងការញ៉ាំទឹកដូងកម្រិតមធ្យមក្នុងពេលមានផ្ទៃពោះ ព្រោះវាផ្ទុកទោដោយវីតាមីន និងជាតិរ៉ែ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទឹកដូងនឹងសម្រួលដល់ការខ្សោះជាតិទឹកដែលបង្កឡើងដោយការចាញ់កូនក្នុងត្រីមាសដំបូងផងដែរ៕