ប្រសិនជាអ្នកចង់ស្គម ដោយមិនចាំបាច់ប្រើថ្នាំស្រកទម្ងន់ អ្នកអាចជ្រើសរើសផ្លែឈើខាងក្រោមមកពិសារបាន។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកអាចពិសារចេកបាន ព្រោះផ្លែឈើនេះ អាចជួយអ្នកឲ្យងាយស្រួលបត់ជើង។ ម្យ៉ាងទៀត វាមានផ្ទុកកាល់ស្យូម និងវីតាមីន ដែលអាចជួយបំបាត់អាការៈហើមបាន។ ដូចនេះ អ្នកអាចញ៉ាំវារាល់ថ្ងៃបាន ឬញ៉ាំទុកដូចជាបាយក៏បានដែរ ដោយពិសារលាយជាមួយបន្លែផ្សេងទៀត ដើម្បីទទួលបានរាងស្អាត និងសុខភាពល្អ។
  2. នៅក្នុងស្ត្រប៊ឺរីមានផ្ទុកជាតិសរសៃ ដែលអាចជួយរំលាយអាហារ ធ្វើឲ្យអ្នកងាយស្រួលបត់ជើងធំ និងបញ្ចុះកាឡូរីបាន។ ដូចនេះ អ្នកអាចយកស្ត្រប៊ឺរី លាយជាមួយទឹកដោះគោជូរញ៉ាំបាន នោះវានឹងអាចជួយអ្នកឲ្យស្រកទម្ងន់បាន ព្រោះក្រោយពេលដែលអ្នកបរិភោគបែបនេះរួច អ្នកនឹងមិនមានអារម្មណ៍ឃ្លានឡើយ។
  3. អ្នកអាចពិសារផ្លែប៉ោមបាន ព្រោះក្នុងផ្លែប៉ោមមានសារធាតុដែលអាចជួយក្រពះអ្នកឲ្យដំណើរការល្អ។ ដូចនេះ អ្នកអាចញ៉ាំផ្លែប៉ោមចំនួនពីមួយ ទៅពីរផ្លែក្នុងមួយថ្ងៃ។ រយៈពេលដែលធ្វើឲ្យអ្នកញ៉ាំហើយស្រកទម្ងន់ គឺចាប់ពីពេលព្រឹក ដល់ពេលថ្ងៃត្រង់។
  4. ចំណែកផ្លែស្រការនាគវិញ មានផ្ទូកសារធាតុដែលអាចជួយរក្សាសម្រស់អ្នកឲ្យស្អាត ព្រមទាំងអាចជួយធ្វើឲ្យអ្នកស្គមទៀតផង។ ជាពិសេស វានឹងជួយធ្វើឲ្យស្បែកអ្នកស បញ្ចុះជាតិស្ករ និងការពារអ្នកពីជំងឺមហារីកពោះវៀនធំ។
  5. គីវីជាផ្លែឈើដែលមានផ្ទុកជាតិសរសៃ ដែលអាចជួយធ្វើឲ្យក្រពះអ្នកដំណើរការល្អ ថែមទាំងអាចកាត់បន្ថយមិនឲ្យរាងកាយអ្នកស្រូបយកសារធាតុខ្លាញ់ច្រើនឡើយ។ ជាពិសេស គីវី នឹងជួយអ្នកមិនឲ្យទល់លាមក ជួយបញ្ចុះទម្ងន់ ព្រមទាំងជូយការពារសម្ជស្សអ្នកផងដែរ។ ដូចនេះ អ្នកអាចញ៉ាំចំនួនមួយផ្លែក្នុងមួយថ្ងៃ ដោយព្យាយាមពិសារឲ្យបានមួយសប្តាហ៍ នោះអ្នកនឹងអាចឃើញលទ្ធផល៕
    (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)