ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីស្រកទម្ងន់ក្នុងពេលមានផ្ទៃពោះ ដោយមិនធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ដំបូងអ្នកគួរតែប្រយ័ត្នដោយពិសារតិច ប៉ុន្តែច្រើនដង។ នៅពេលដែលអ្នកមានផ្ទៃពោះ នឹងតែងមានអារម្មណ៍ថាឃ្លានជានិច្ច។ ដូចនេះ ពេលដែលឃ្លាន អ្នកអាចញ៉ាំតិច ប៉ុន្តែចែកជាច្រើនពេល ដោយគួរតែជ្រើសរើសអាហារដែលមានខ្លាញ់តិច ហើយសម្បូរទៅដោយសារធាតុចិញ្ចឹម ទើបអាចឲ្យកូនលូតលាស់បានល្អ ហើយមិនបាត់រាងដ៏ស្អាតរបស់អ្នក។
- ក្នុងកំឡុងពេលមានផ្ទៃពោះ អ្នកម្តាយគួរតែគ្រប់គ្រងរបបអាហារឲ្យបានល្អ ដោយមិនគួរចេះតែញ៉ាំផ្តេសផ្តាសឡើយ ជាពិសេស អាហារបំពងខ្លាញ់តែម្តង ព្រោះមិនត្រឹមតែធ្វើឲ្យអ្នកធាត់ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃផងដែរ។ ជាពិសេស អ្នកក៏មិនគួរពិសារបង្អែមច្រើនដែរ ហើយភេសជ្ជៈផ្អែមៗក៏មិនគួរញ៉ាំដែរ។
- ក្នុងពេលដែលអ្នកពរពោះ អ្នកក៏អាចហាត់ប្រាណផងដែរ ព្រោះការហាត់ប្រាណនេះអាចធ្វើឲ្យអ្នកចៀសពីការធាត់បាន។ ដូចនេះ អ្នកអាចហាត់យូហ្កាបាន ដើម្បីអាចធ្វើឲ្យអ្នកមានរាងដែលស្អាតមួយ៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)