ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើ ទើបអាចរក្សាសុខភាពស្បូនបានល្អ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្រោយពេលដែលអ្នករួមភេទរួច រឿងទីមួយដែលអ្នកគួរតែធ្វើគឺលាងសម្អាតឲ្យបានស្អាត ព្រោះបើអ្នកមិនសម្អាតទេ អាចមានមេរោគអាចឆ្លងចូលបាន ដោយធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺមហារីកខ្លាំងណាស់។
- ក្នុងមួយជីវិតរបស់នារី យកល្អកុំទៅពន្លូតកូន ឬរលូតកូនលើសពី៣ដងឲ្យសោះ ហើយក្នុងមួយឆ្នាំមិនគួរពន្លូតកូនលើសពី២ដងឡើយ។ នៅពេលដែលអ្នកតែងពន្លូតកូនចោល ស្បូនអ្នកនឹងជួបនឹងគ្រោះថ្នាក់ធំ ដោយអាចធ្វើឲ្យខ្ទេចបាន។
- អ្នកមិនគួរយកកូនច្រើនឡើយ ព្រោះនៅពេលដែលអ្នកសម្រាលកូនម្តង នឹងធ្វើឲ្យប៉ះពាល់ដល់ស្បូនអ្នកម្តង ដោយងាយធ្វើឲ្យកើតមានជំងឺខ្លាំងណាស់។ ដូចនេះ អ្នកមិនគួរកើតកូនលើសពី៣ដងឡើយ ទើបអាចកាត់បន្ថយគ្រោះថ្នាក់នៃស្បូនបាន។
- ចំពោះអ្នកម្តាយខ្លះខ្លាចឈឺ ឬក៏ចង់ជ្រើសរើសពេលវេលាល្អក្នុងការកើតកូន ក៏សម្រេចចិត្តជ្រើសរើសការវះកាត់។ ប៉ុន្តែតើអ្នកដឹងទេថា ការវះកាត់នេះគឺធ្វើឲ្យស្បូនអ្នកឆាប់ខូចខ្លាំងណាស់ ដោយធ្វើឲ្យអ្នកងាយកើតជំងឺផ្សេងៗបាន។ ដូចនេះ សូមអ្នកម្តាយកុំបន្តបំផ្លាញស្បូនខ្លួនឯងអី។
- ពេលមានផ្ទៃពោះ៣ខែដំបូង ជាពេលដែលអ្នកងាយបាត់បង់កូនណាស់។ ដូចនេះ អ្នកគួរតែតមរឿងរួមភេទក្នុងរយៈពេល៣ខែនេះ ទើបមិនបំផ្លាញស្បូនអ្នកងាយ។ ជាពិសេស អ្នកម្តាយដែលមានអាយុរាងច្រើនក៏មិនគួរប្រថុយក្នុងការយកកូនដែរ ព្រោះអាចប្រឈមមុខនឹងគ្រោះថ្នាក់ធំ៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)