ប្រសិនជាអ្នកចង់រក្សាអាពាហ៍ពិពាហ៍របស់អ្នក ពាក្យមួយម៉ាត់ខាងក្រោមនេះ អាចជួយអ្នកបាន។ តើជាពាក្យអ្វីទៅ?

ពាក្យ អត់ធ្មត់មួយម៉ាត់នេះ ពិតជាសំខាន់ណាស់ក្នុងគ្រួសារនីមួយៗ។ នៅពេលដែលអ្នកមានចិត្តអត់ធ្មត់ និងចេះយល់អធ្យាស្រ័យគ្នា នោះគ្រួសារអ្នកមិនងាយបែកបាក់គ្នាឡើយ។ ម្យ៉ាងទៀត អ្នកក៏គួរតែចេះគោរព និងផ្តល់កិត្តិយសដល់ស្វាមីអ្នកដែរ ដោយអ្នកគួរតែចេះគោរពគំនិតរបស់ស្វាមីអ្នក ហើយអ្នកក៏គួរតែសរសើរប្តីអ្នកនៅចំពោះមុខមិត្តភក្តិ និងបងប្អូនផងដែរ។ នៅពេលដែលស្វាមីអ្នកមានអារម្មណ៍ថាប្រពន្ធខ្លួនផ្តល់កិត្តិយសដល់ខ្លួនខ្ពស់ នោះគេនឹងស្រឡាញ់ និងពេញចិត្តនងប្រពន្ធមួយនេះខ្លាំងណាស់។ ជាពិសេស អ្នកអាចតែងតែរំលឹករឿងដែលស្វាមីអ្នកជួយអ្នកពីមុនទាំងឡាយ ដើម្បីឲ្យគេដឹងថា អ្នកទុករឿងទាំងនេះក្នុងចិត្តជានិច្ច។ ដូចនេះ នៅពេលដែលអ្នកអាចធ្វើដូចខាងលើនេះ ស្វាមីអ្នកនឹងស្រឡាញ់អ្នកខ្លាំងណាស់៕

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង