ប្រសិនជាអ្នកចង់មានគំនិតវិជ្ជមានក្នុងកន្លែងការងាររបស់អ្នក ដោយរក្សាអារម្មណ៍ល្អ អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែតែងតែញញឹម ហើយនិយាយពាក្យល្អៗឲ្យបានច្រើន។ នៅពេលដែលអ្នកនិយាយពាក្យល្អៗទាំងនោះ ហើយញញឹមច្រើន វាមិនត្រឹមតែអាចជួយលើកទឹកចិត្តអ្នកឲ្យបំពេញការងារបានល្អទេ ថែមទាំងអាចជួយរក្សាទំនាក់ទំនងល្អជាមួយនឹងមិត្តរួមការងារអ្នកទៀតផង។
- អ្នកគួរតែធ្វើល្អចំពោះមិត្តរួមកាងារអ្នក ដោយត្រូវតែចេះគោរព និងរួសរាយចំពោះពួកគេ។ នៅពេលដែលអ្នកប្រើអារម្មណ៍ល្អ ដើម្បីប្រាស្រ័យទាក់ទងគ្នាជាមួយគេច្រើន នោះអ្នកនឹងមិនសូវកើតមានរឿងស្មុគស្មាញក្នុងការងារឡើយ។ បើទោះជាមាន ក៏មានពួកគេជួយដោះស្រាយផងដែរ។
- អ្នកគួរតែរៀបចំតុការងារអ្នកឲ្យបានល្អ ព្រោះបើមើលទៅមានភាពទាក់ទាញ នោះអ្នកនឹងអាចបំពេញការងារដោយមិនធុញឡើយ។ ដូចនេះ អ្នកនឹងអាចធ្វើការងារបានយ៉ាងល្អ។
- អ្នកគួរតែរៀនអ្វីដែលថ្មីឲ្យបានច្រើន ព្រោះបើខ្លួនអ្នកពោរពេញទៅដោយចំណេះថ្មី នោះអ្នកនឹងអាចបញ្ចេញសមត្ថភាពរបស់អ្នកតាមការងារ។ ដូចនេះ វាមិនត្រឹមតែជួយលើកទឹកចិត្តអ្នកឲ្យបំពេញការងារបានល្អទេ ថែមទាំងអាចជួយអ្នកឲ្យក្លាយជាមនុស្សពូកែទៀតផង។
- ចុងក្រោយ អ្នកគួរតែលើកទឹកចិត្តអ្នកដោយទិញរបស់សម្រាប់ខ្លួនឯងនៅពេលដែលអ្នកអាចសម្រេចគោលបំណងអ្វីមួយ។ នៅពេលដែលអ្នកមានរបស់សម្រាប់លើកទឹកចិត្តខ្លួនឯងបែបនេះ នោះអ្នកនឹងអាចរក្សាអារម្មណ៍ល្អក្នុងការងារជានិច្ច៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855