ជំងឺធ្លាក់ទឹកចិត្ត (Depression) ជាបញ្ហាផ្លូវចិត្តគួរឱ្យព្រួយបារម្ភបំផុតមួយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកជំងឺធ្លាក់ទឹកចិត្តគួរទទួលយកការព្យាបាលជាមួយគ្រូពេទ្យជំនាញផ្លូវចិត្តដើម្បីទទួលបានអារម្មណ៍ល្អប្រសើរមកវិញ។ ទោះជាយ៉ាងណាហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តអាចកើតឡើងដោយសារកង្វះសារធាតុចិញ្ចឹមមួយចំនួនក្នុងរាងកាយដែលអ្នកប្រហែលជាមិនបានស្មានដល់ឡើយ។ ថាតើកង្វះសារធាតុចិញ្ចឹមអ្វីខ្លះទៅដែលបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកង្វះសារធាតុចិញ្ចឹមដែលពាក់ព័ន្ធជាមួយបញ្ហាធ្លាក់ទឹកចិត្ត (Depression) ៖
១. អាស៊ីតខ្លាញ់អូមេហ្គា ៣
នោះក៏ព្រោះតែអាស៊ីតខ្លាញ់អូមេហ្គា ៣ ជាអាស៊ីតខ្លាញ់ដែលចាំបាច់ណាស់សម្រាប់មុខងារខួរក្បាលត្រឹមត្រូវ ជាពិសេសជួយបង្កើនការចងចាំនិងអារម្មណ៍ល្អប្រសើរ។
២. ម៉ាញ៉េស្យូម
នោះក៏ព្រោះតែម៉ាញ៉េស្យូមប្រៀបដូចជាថ្នាំបំបាត់ភាពស្ត្រេស ឬតានតឹងខ្លាំងក្នុងអារម្មណ៍ទប់ស្កាត់បញ្ហានៃជំងឺធ្លាក់ទឹកចិត្ត។ ប្រភពដ៏ប្រសើរបំផុតនៃជាតិម៉ាញ៉េស្យូមមានដូចជា ធញ្ញជាតិគ្រាប់ពេញ បន្លែបៃតង គ្រាប់ធញ្ញជាតិ គ្រាប់ពូជ ចេក ផ្លែបឺរ និងសូកូឡាខ្មៅ។
៣. វីតាមីន B6 និង B12
វីតាមីន B ទាំងពីរនេះមានប្រសិទ្ធិភាពគ្រប់គ្រងអារម្មណ៍ល្អប្រសើរជួយរក្សាសុខភាពផ្លូវចិត្ត។ អ្នកអាចទទួលទានបានវីតាមីនទាំងនេះតាមរយៈការទទួលទានអាហារសមុទ្រ សាច់មាន់ បន្លែបៃតង ស៊ុត ទឹកដោះគោ សាច់គោ និងត្រីជាដើម។
៤. អាស៊ីតអាមីណូ
ក៏ព្រោះអាស៊ីតអាមីណូមានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសុខភាពខួរក្បាលល្អប្រសើរ។ កង្វះអាស៊ីត
អាមីណូក្នុងរាងកាយជាលទ្ធផលនៃបញ្ហាធ្លាក់ទឹកចិត្តគួរអោយកត់សម្គាល់។ ប្រភពដ៏ល្អបំផុតនៃអាស៊ីត
អាមីណូរួមមាន សាច់គោ សាច់មាន់ ត្រី ស៊ីត សណ្ដែក គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ។
៥. អ៊ីយ៉ូដ
មិនត្រឹមតែល្អសុខភាពក្រពេញទីរ៉ូអ៊ីតប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរសម្រាប់ខួរក្បាលផងដែរ។ កង្វះនៃជាតិអ៊ីយ៉ូដអាចធ្វើអោយអ្នកមានអារម្មណ៍អស់សង្ឃឹងស្រពាប់ស្រពោនបាន។ ជាតិអ៊ីយ៉ូដមិនមែនមានតែក្នុងអំបិលអ៊ីយ៉ូដឡើយ ប៉ុន្តែបន្លែសមុទ្រ បង្គា ត្រីសាឌីន យ៉ាអួរ ទឹកដោះគោ និងស៊ុតក៏ជាប្រភពដ៏ល្អនៃអ៊ីយ៉ូដដែរ៕