ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គល៥ប្រភេទដែលមិនគួរញ៉ាំកាហ្វេ ព្រោះអាចប៉ះពាល់ដល់សុខភាព។ តើមានអ្វីខ្លះទៅ?
- បុគ្គលទី១ គឺជាមនុស្សដែលមានជំងឺលើសសម្ពាធឈាម និងបេះដូង មិនគួរញ៉ាំកាហ្វេឡើយ ព្រោះនៅពេលដែលអ្នកពិសារកាហ្វេច្រើន អ្នកនឹងងាយប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងសរសៃឈាមខ្លាំងណាស់។
- បុគ្គលទី២ គឺជាស្ត្រីដែលដាច់រដូវ មានន័យថា នារីដែលដល់វ័យចាស់ ហើយគ្មានរដូវមកទៀត ក៏មិនអាចពិសារកាហ្វេបានដែរ ព្រោះវាអាចធ្វើឲ្យកាល់ស្យូមក្នុងរាងកាយអ្នកថយចុះ ដោយធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺពុកឆ្អឹងខ្លាំងណាស់។
- បុគ្គលទី៣ គឺជាមនុស្សដែលមានជំងឺក្រពះ មិនគួរញ៉ាំកាហ្វេឡើយ ព្រោះវាអាចធ្វើឲ្យអាការៈក្រពះអ្នកកាន់តែធ្ងន់ធ្ងរបាន។
- បុគ្គលទី៤ គឺជាស្ត្រីមានផ្ទៃពោះ។ នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនគួរពិសារកាហ្វេឡើយ ព្រោះអាចធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនគ្រប់ជ្រុងជ្រោយ។ ជាពិសេស បើធ្ងន់ធ្ងរ អាចធ្វើឲ្យអ្នករលូតកូនទៀតផង។
- បុគ្គលទី៥ គឺជាមនុស្សដែលខ្វះវីតាមីនB1 ក៏មិនគួរញ៉ាំកាហ្វេដែរ ព្រោះអាចធ្វើឲ្យរាងកាយអ្នកកាន់តែបាត់បង់សារធាតុមួយនេះ។ សារធាតុក្នុងកាហ្វេ អាចវំផ្លាញវីតាមីនមួយនេះក្នុងរាងកាយឲ្យអស់បាន។
- បុគ្គលចុងក្រោយ គឺជាមនុស្សដែលមានជំងឺមហារីក។ បើអ្នកហ៊ានពិសារកាហ្វេ នោះជំងឺអ្នកនឹងកាន់តែធ្ងន់ធ្ងរ ដោយធ្វើឲ្យអ្នកមិនងាយាសះស្បើយឡើយ ដោយវានឹងរាត្បាតកាន់តែខ្លាំង៕