ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារស្បូនរបស់អ្នក។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ការពិនិត្យជាអាវុធទី១ដែលអាចការពារស្បូនរបស់នារីបាន។ ដូចនេះ នៅពេលដែលអ្នកមានអារម្មណ៍ថារមាស់ទ្វាមាស ធ្លាក់សច្រើន ឈឺពោះ ឬឈឺចង្កេះ អ្នកគួរតែទៅពិនិត្យចេញ ព្រោះបើអ្នកហ៊ានទុកយូរ អាការៈនឹងអាចធ្ងន់ធ្ងរទៅជាមិនខានឡើយ។
- នៅពេលដែលអ្នកដឹងថាខ្លួនមានរោគស្ត្រី អ្នកមិនគួរស្លន់ស្លោរ ហើយញ៉ាំថ្នាំផ្តេសផ្តាសឡើយ ព្រោះអាចធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរឡើយ។ ដូចនេះ អ្នកគួរតែទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ ទើបអាចជាសះស្បើយមកវិញ។
- អ្នកគួរតែលាងសម្អាតទ្វាមាសអ្នកឲ្យបានស្អាត ហើយប្រើសម្លីអនាម័យឲ្យត្រូវ។ ជាពិសេស អ្នកមិនគួរស្លៀកខោរឹប ហើយខោក្នុងគួរតែបោករាល់ថ្ងៃ ហើយហាលក្រោមពន្លឺថ្ងៃដ៏ក្តៅ ទើបអាចសម្រាប់មេរោគបាន។ ម្យ៉ាងទៀត ពេលដែលស្បូនអ្នករលាកមិនទាន់ជាសះស្បើយ អ្នកមិនគួររួមភេទឡើយ។
- ចុងក្រោយ អ្នកគួរតែពិសារទឹកឲ្យបានច្រើន ញ៉ាំអាហារឲ្យបានគ្រប់មុខ ទើបអាចការពារស្បូនអ្នកបាន ព្រោះសារធាតុចិញ្ចឹមដែលមានក្នុងអាហារទាំងនោះ អាចជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នកឲ្យរឹងមាំ ដោយអាចប្រឆាំងនឹងជំងឺផ្សេងៗបាន។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីការពារសុខភាពស្បូនរបស់អ្នក៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)