ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ អ្នកនឹងងាយទទួលបានផលពីការបណ្តាក់ទុនណាស់។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៥។
ឆ្នាំឆ្លូវ
ថ្ងៃនេះ អ្នកនឹងចំណាយច្រើនជាងចំណូល ដូចនេះ អ្នកគួរតែប្រយ័ត្ន។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៥។
ឆ្នាំខាល
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នឲ្យខ្ពស់ ទើបមិនមានទ្រព្យចេញក្រៅ ។ ពណ៌សំណាង គឺពណ៌ត្នោត។ លេខសំណាង គឺលេខ០។
ឆ្នាំថោះ
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នក្នុងការងាររបស់អ្នក ទើបមិនមានបញ្ហាកើតឡើង។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៩។
ឆ្នាំរោង
ថ្ងៃនេះ អ្នកគួរតែគិតឲ្យបានច្បាស់មុននឹងធ្វើអ្វីមួយ។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៨។
ឆ្នាំម្សាញ់
ថ្ងៃនេះ លាភអ្នកនឹងចាប់ផ្តើមធ្លាក់ចុះ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៦។
ឆ្នាំមមី
ថ្ងៃនេះ អ្នកគួរតែខំប្រឹង ទើបអាចទទួលបានផលពីការងារ។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។ លេខសំណាង គឺលេខ៤។
ឆ្នាំមមែ
ថ្ងៃនេះ អ្នកនឹងអាចទទួលបានឱកាសច្រើនក្នុងការចំណេញប្រាក់។ ពណ៌សំណាង គឺពណ៌ស្វាយចាស់។ លេខសំណាង គឺលេខ២។
ឆ្នាំវក
ថ្ងៃនេះ លាភអ្នកនឹងឡើងខ្ពស់វិញហើយ ដូចនេះ អ្នកអាចរងចាំចាប់បាន។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។ លេខសំណាង គឺលេខ០។
ឆ្នាំរកា
ថ្ងៃនេះ បើអ្នកចេញក្រៅ អ្នកមិនគួរយកលុយច្រើនតាមខ្លួននោះទេ។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។ លេខសំណាង គឺលេខ០។
ឆ្នាំច
ថ្ងៃនេះ បើអ្នកធ្វេសប្រហែស ប្រាក់អ្នកនឹងអាចអស់បាន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ២។
ឆ្នាំកុរ
ថ្ងៃនេះ ផ្កាយសំណាងនឹងរះខ្ពស់ណាស់ជិតខ្លួនអ្នក។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៦៕