រឿងនេះចង់មានន័យថា ការគោរពទង់ជាតិ គឺការឡើងរឹងរបស់លិង្គនៅពេលភ្ញាក់ពីគេងព្រឹកឡើង ដែលវាច្រើនតែកើតមានជាញឹកញាប់លើបុរសពេញវ័យ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តាមពិតទៅ បុរសដែលមានសុខភាពល្អគួរតែលិង្គរបស់គេឡើងរឹង ៣ ទៅ៥ដងឯណោះក្នុងមួយយប់។ 

នៅពេលថ្ងៃ ខួរក្បាលនឹងបញ្ចេញសារធាតុគីមីមួយឈ្មោះថា Noradrenaline ដែលជាអ័រម៉ូនការពារកុំឲ្យលិង្គឡើងរឹង។ ប៉ុន្តែ ដល់ពេលគេង ខួរក្បាលនឹងបញ្ចេញសារធាតុនេះតិច ទើបធ្វើឲ្យពេលយប់លិង្គឡើងរឹងបែបនេះទៅ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) យ៉ាងណាមិញ រឿងនេះកើតឡើងនៅពេលយប់មិនទៀងទាត់ឡើយ ដូច្នេះមិនខ្វល់ថាអ្នកភ្ញាក់ពីគេងមកដឹងលិង្គរឹងឬអត់ទេ សុទ្ធតែជារឿងចៃដន្យប៉ុណ្ណោះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង