ពាក្យថាគ្រួសក្នុងថង់ទឹកប្រមាត់ គឺជាកំណករឹងៗនៃទឹករសរំលាយអាហារដែលត្រូវបានបង្កើតឡើងក្នុងថង់ទឹកប្រមាត់តែម្តង។ ថង់ទឹកប្រមាត់ផ្ទុកទោដោយទឹកមួយប្រភេទឈ្មោះថា ទឹកប្រមាត់ ដែលត្រូវបានបញ្ចេញក្នុងពោះវៀនតូចដើម្បីជំនួយដល់ការរំលាយអាហារ។ គ្រួសក្នុងថង់ទឹកប្រមាត់អាចមានទំហំរបស់វាប្រែប្រួលចាប់ពី ប៉ុនគ្រាប់ខ្សាច់ រហូតដល់គ្រាប់កូនហ្គោល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)គ្រួសក្នុងថង់ទឹកប្រមាត់ខ្លះមានទំហំតូចរហូតដល់ជ្រុះចេញបានដោយមិនបង្កជាអាការៈអ្វីទាំងអស់។ ប៉ុន្តែបើសិនជាមានការឈឺចាប់ ឬអ្វីមិនស្រួលគួរឲ្យកត់សម្គាល់នោះ ជំងឺនេះត្រូវតែវះកាត់ជាចាំបាច់ហើយ។ ខាងក្រោមនេះគឺជាអាការៈធំៗដែលបញ្ជាក់ថា អ្នកកំពុងតែមានគ្រួសក្នុងថង់ទឹកប្រមាត់ហើយ៖
- មានការឈឺចាប់ភ្លាមៗ និងធ្ងន់ធ្ងរក្នុងពោះផ្នែកខាងលើនិងខាងស្តាំ ឬចំកណ្តាលនៃពោះ ក្រោមឆ្អឹងជំនី
- ឈឺខ្នងនៅចន្លោះឆ្អឹងស្លាបប្រចៀវ
- ឈឺចាប់នៅស្មាខាងស្តាំ
- ចង្អោ ឬក្អួត
- ស្បែក និងផ្នែកពណ៌សរបស់ភ្នែកប្រែទៅជាលឿង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្តៅខ្លួនខ្លាំង ហើយមានគ្រុនទៀត៕