រាងកាយរបស់មនុស្សយើងភាគច្រើនផ្សំឡើងដោយជាតិទឹក។ ហេតុដូច្នេះហើយទើបរាងកាយរបស់យើងមិនអាចធ្វើការបានល្អឡើយបើសិនជាកំពុងតែខ្សោះជាតិទឹកក្នុងខ្លួនហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមពិតទៅ អ្នកជំនាញនិយាយថា អ្នកនឹងដួលសន្លប់ជាមិនខានបើសិនជាអ្នកមិនបានញ៉ាំទឹកដោះរយៈពេលបីថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមិនចង់រងគ្រោះពីការខ្សោះជាតិទឹកក្នុងខ្លួនទេ យកល្អគួរតែព្យាយាមចៀសវាងអាហារខាងក្រោមនេះ៖

អាហារប្រៃៗ

អ្នកប្រហែលជាធ្លាប់ដឹងច្រើនហើយថា ការញ៉ាំអាហារមានជាតិប្រៃខ្ពស់ ឬសូដ្យូមខ្ពស់ អាចធ្វើឲ្យហើម ហើយក៏បណ្តាលឲ្យលើសសម្ពាធឈាមដែរ។ ប៉ុន្តែក្រៅពីនេះ ការញ៉ាំប្រៃច្រើនអាចធ្វើឲ្យខ្សោះជាតិទឹកបាន ដោយសារតែទឹកចាលចូលទៅក្នុងកោសិការ និងធ្វើឲ្យហើមរួចទៅហើយ។ 

ចូលចិត្តញ៉ាំរបស់ផ្អែម

តើអ្នកជាមនុស្សចូលចិត្តញ៉ាំតែរបស់ផ្អែមៗមែនទេ? ដូច្នេះអ្នកពិតជាប្រឈមខ្ពស់នឹងការខ្សោះជាតិទឹកហើយ ដោយសារតែការលើសជាតិស្ករក្នុងចរន្តឈាម។ នៅពេលរាងកាយដឹងថា ក្នុងឈាមមានជាតិស្ករច្រើន វានឹងធ្វើឲ្យនោមច្រើនដែឬ។ ហេតុដូច្នេះហើយទើបអ្នកជំងឺទឹកនោមផ្អែមងាយនឹងនោមច្រើន និងមានអារម្មណ៍ស្រេកទឹកគ្រប់ពេល។ 

អាហារកៃឆ្នៃ

យើងទាំងអស់គ្នាដឹងហើយថា អាហារកៃឆ្នៃគឺមិនល្អឡើងចំពោះសុខភាព តែវាក៏ធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួនដែរ។ នេះដោយសារតែវានឹងបង្កើនការនោម ដើម្បីបញ្ចេញជាតិគីមីដែលមានក្នុងអាហារកៃឆ្នៃនោះចេញ។ ក្រៅពីនេះ អាហារកៃឆ្នៃភាគច្រើនផ្ទុកទៅដោយជាតិសូដ្យូម និងស្ករច្រើនទៀត ដូចករណីខាងលើអ៊ីចឹងដែរ។

ប្រូតេអ៊ីន

ប្រូតេអ៊ីនគឺជាសារធាតុដ៏សំខាន់ក្នុងការបង្កើត និងរក្សាសាច់ដុំ។ វាក៏សំខាន់សម្រាប់ការផលិតរបស់អ័រម៉ូន ព្រមទាំងសុខភាពស្បែក សក់ និងក្រចកផងដែឬ។ តើអ្នកមានដឹងទេថា របបអាហារដែលសម្បូរជាតិប្រូតេអ៊ីនអាចធ្វើឲ្យខ្សោះជាតិទឹកដែរទេ? នេះដោយសារតែប្រូតេអ៊ីនត្រូវការទឹកច្រើនដើម្បីធ្វើការងាររបស់វាកាន់តែមានប្រសិទ្ធភាព។ 

កាហ្វេ

ជាតិកាហ្វេអ៊ីនដែលមានក្នុងកាហ្វេគឺជាសារធាតុបញ្ចុះទឹកនោម។ អញនកជំនាញនិយាយថា ការញ៉ាំកាហ្វេមួយពែងប្រហែលជាមិនអាចធ្វើឲ្យខ្សោះជាតិទឹកបានទេ តែការញ៉ាំច្រើនពែងក្នុងមួយថ្ងៃអាចធ្វើឲ្យខ្សោះជាតិទឹកខ្លាំងបំផុតបាន។ 

គ្រឿងស្រវឹង

គ្រឿងស្រវឹងមិនសូវខុសគ្នានឹងកាហ្វេឡើយ គឺមានសារធាតុបញ្ចុះទឹកនោម ហើយការដែលញ៉ាំគ្រឿងស្រវឹងច្រើនពេក អាចធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួនបានយ៉ាងងាយ។ ទោះបីជាយ៉ាងណាក៏ដោយ យកល្អគួរតែញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមបានហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការញ៉ាំគ្រឿងស្រវឹងច្រើនៗមិនត្រឹមតែធញវើឲ្យខ្សោះជាតិទឹកក្នុងខ្លួនទេ ថែមទាំងប៉ះពាល់ដល់សុខភាពជាច្រើនថែមទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង