ការមករដូវគួរតែកើតឡើងនៅពេលជាក់លាក់មួយរាល់ខែ។ ជួនកាលវាអាចយឺតរយៈពេល ២ ឬ ៣ ថ្ងៃគ្មានអ្វីគួរអោយបារម្ភឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាប្រសិនបើអ្នករាំងរដូវដល់ទៅប៉ុន្មានសប្តាហ៍ ឬពីរបីខែដោយមិនបានរួមភេទ ឬប្រាកដថាខ្លួនឯងគ្មានផ្ទៃពោះ នោះវាអាចជារោគសញ្ញាមួយនៃបញ្ហាសុខភាពមិនខាន។ ថាតើបញ្ហានោះអាចមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពី​មូលហេតុដែលបណ្ដាលអោយរាំងរដូវ ៖  

១. ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស

ភាពស្ត្រេសជះឥទ្ធិពលអវិជ្ជមានជាច្រើនចំពោះរាងកាយ រួមបញ្ចូលទាំងមុន កើនទម្ងន់ និងឈឺក្បាល។ភាពតានតឹងក្នុងអារម្មណ៍ក៏ប៉ះពាល់ដល់រយៈពេលនៃការមករដូវផងដែរ ដោយរាងកាយមិនអាចផលិតផលអ័រម៉ូនបានត្រឹមត្រូវ ជាពិសេសអ័រម៉ូន cortisol និង អ័រម៉ូនadrenaline។

២. ជំងឺ

ពេលខ្លះប្រសិនបើអ្នកគ្រុនក្ដៅ ឬមានជំងឺផ្សេងៗកំឡុងពេលអ្នកត្រូវបញ្ចេញអូវុលនោះវាអាចបង្កភាពតានតឹងចំពោះរាងកាយ។ នៅពេលបញ្ហានេះកើតឡើង រដូវរបស់អ្នកនឹងមកយឺត ឬរាំងរដូវតែម្ដងសម្រាប់រយៈពេលពេញមួយខែ។ ប្រសិនរដូវមកយឺត ឬរាំងដោយសារតែជំងឺនោះវានឹងត្រឡប់មកប្រក្រតីវិញនៅពេលអ្នកជាសះស្បើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង