ចំណុចពណ៌សដែលមានរាងកោងដូចព្រះចន្ទនៅត្រង់គល់ក្រចកនៃម្រាមដៃ ឬជើងត្រូវបានគេហៅ
ថា “ផ្កាក្រចក”។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើទោះជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងលឺរួចមកហើយ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាផ្កាក្រចកមានជាប់ពាក់ព័ន្ធអ្វីខ្លះចំពោះសុខភាព។ ពណ៌ផ្កាក្រចកកាន់តែសច្បាស់ប៉ុណ្ណា សុខភាពរបស់អ្នកកាន់តែល្អរឹងមាំមានថាមពលប៉ុននោះ។ ខណៈដែលផ្កាក្រចកមើលមិនសូវឃើញ មានពណ៌ខុសប្រក្រតី ឬគ្មានផ្កាក្រចកចង្អុលបង្ហាញពីបញ្ហាសុខភាព។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពី​​របៀបសម្គាល់មើលបញ្ហាសុខភាពតាមរយៈសភាពនៃផ្កាក្រចក ៖

១. ប្រសិនបើអ្នកមានផ្កាក្រចកធំពេក

ផ្កាក្រចកធំអាចចង្អុលបង្ហាញអោយដឹងពីបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធសសៃឈាមបេះដូង ចង្វាក់បេះដូងខុសប្រក្រតី និងសម្ពាធឈាមទាប។ អត្តពលិកនិងអ្នកដែលធ្វើលំហាត់ប្រាណជាធម្មតាមានផ្កាក្រចកធំ ដូច្នេះប្រសិនបើគ្មានពាក់ព័ន្ធនឹងការលេងកីឡាណាមួយទេ ប៉ុន្តែបែរជាមានផ្កាក្រចកធំនោះវាប្រហែលបណ្ដាលមកពីភាពតានតឹង ឬស្ត្រេសខ្លាំងពេក។

២. ប្រសិនបើអ្នកមានផ្កាក្រចកតូច

សម្ពាធឈាមទាបនិងបញ្ហាពាក់ព័ន្ធជាមួយចរន្តឈាម គឺជារោគសញ្ញានៃផ្កាក្រចកតូច។ វាក៏អាចជាអាការៈមួយនៃបញ្ហាប្រព័ន្ធភាពស៊ាំចុះខ្សោយ ការរំលាយអាហារមិនល្អ ឬកង្វះជាតិដែក និងវីតាមីន B12។ 

៣. ប្រសិនបើផ្កាក្រចកប្រែប្រួលលើម្រាមដៃមួយ

ផ្កាក្រចកលើម្រាមមេដៃ គឺមានទំនាក់ទំនងជាមួយមុខងារនៃសួតនិងលំពែង។ វាងាយនឹងមើលឃើញបំផុត ហើយគួរមានទំហំមិនលើសពី ២៥ ភាគរយនៃក្រចកទាំងមូលឡើយ។ វាអាចនឹងកាន់តែធំនេះនៅពេលអ្នកមានជំងឺលើសឈាម ឬតូចជាងចំពោះអ្នកជក់បារី។ 

ផ្កាក្រចកលើម្រាមចង្អុលដៃអាចនឹងបាត់ ឬកាន់តែតូចគួរអោយកត់សម្គាល់ដោយសារភាពខុសប្រក្រតីនៃពោះវៀននិងលំពែង។ 

ផ្កាក្រចកលើម្រាមកណ្ដាល គឺមានទំនាក់ទំនងជាមួយជាមួយប្រព័ន្ធសសៃឈាមបេះដូងនិងខួរក្បាល។ហើយប្រសិនបើគ្មានផ្កាក្រចកលើម្រាមកណ្ដាលទេនោះអាចចង្អុលបង្ហាញពីបញ្ហាសម្ពាធឈាមឡើងខ្ពស់។ 

ផ្កាក្រចកលើម្រាមដៃនាងផ្សារភ្ជាប់ជាមួយប្រព័ន្ធបន្តពូជនិងប្រព័ន្ធទឹករងៃ។ ប្រសិនបើផ្កាក្រចកលើក្រចកម្រាមដៃនាងមានសភាពមិនសូវច្បាស់សោះអាចចង្អុលបង្ហាញពីបញ្ហាពាក់ព័ន្ធការរំលាយអាហារ។ 

ម្រាមកូនដៃ គឺទទួលខុសត្រូវសម្រាប់ការងារនៃតម្រងនោម ពោះវៀនតូច និងបេះដូង។ ការកើនឡើងនៃផ្កាក្រចកលើក្រចកម្រាមកូនដៃអាចជាលទ្ធផលនៃសម្ពាធឈាមឡើងខ្ពស់។

៤. ប្រសិនបើផ្កាក្រចកស្រាប់តែបាត់ទៅភ្លាមៗ

វាអាចជារោគសញ្ញាមួយនៃបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធសសៃឈាម។ វត្តមាននៃផ្កាក្រចកក៏ទទួលខុសត្រូវចំពោះជំងឺពាក់ព័ន្ធជាមួយក្រពេញទីរ៉ូអ៊ីត កង្វះនៃវីតាមីន B12 និងជាតិដែក។

៥. ភាពប្រែប្រួលនៃពណ៌ផ្កាក្រចក

ផ្កាក្រចកមានពណ៌ស គឺបញ្ចាក់ពីសុខភាពល្អរឹងមាំ។ ផ្កាក្រចកគួរមានពណ៌ស្រមោលស្រាលជាងពណ៌នៃស្បែក។ ផ្កាក្រចកពណ៌ប្រផេះអាចចង្អុលបង្ហាញពីបញ្ហាពាក់ព័ន្ធការរំលាយអាហារ ការអស់កម្លាំងល្ហិតល្ហៃ និងភាពពិបាកក្នុងការស្រូបយកសារធាតុចិញ្ចឹម។

ផ្កាក្រចកពណ៌ស្វាយចង្អុលបង្ហាញពីភាពខ្សោយនៃចរន្តឈាមរត់ បញ្ហាកង្វះនៃអុកស៊ីសែនក្នុងសរីរាង្គនិងជាលិកា។ អាការៈឈឺក្បាលនិងវិលមុខក៏អាចកើតឡើងជាញឹកញយផងដែរ។ ផ្កាក្រចកពណ៌ផ្កាឈូក ឬក្រហមជាសញ្ញានៃកង្វះសកម្មភាពរាងកាយនិងបញ្ហាសួត។ ផ្កាក្រចកពណ៌ខ្មៅ គឺគ្រោះថ្នាក់ខ្លាំងណាស់ ហើយអាចជារោគសញ្ញាមួយនៃការពុលធ្ងន់ធ្ងរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង