ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអ្នកគួរតែប្រយ័ត្នពេលដែលកូនកើតចេញមក។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ក្រោយពេលដែលកូនចេញមក អ្នកម្តាយដែលឲ្យកូនបៅទឹកដោះអ្នក គួរតែចៀសពីការពិសារអាហារដែលហិរ និងត្រជាក់ ព្រោះបើអ្នកញ៉ាំអាហារ២ប្រភេទនេះ កូននឹងងាយរាកខ្លាំងណាស់។ ដូចនេះ អ្នកមិនគួរពិសារម្ទេស ឬអាហារផ្សេងដែលហិរខ្លាំងឡើយ។
  2. នៅពេលដែលអ្នកបំបៅទឹកដោះអ្នកដល់កូន អ្នកមិនគួរគេងឲ្យកូនបៅទេ ព្រោះអាចធ្វើឲ្យកូនមិនរំលាយអាហារ។ ដូចនេះ អ្នកគួរតែអង្គុយដើម្បីបំបៅទឹកដោះអ្នកដល់កូន ទើបអាចធ្វើឲ្យក្រពះកូនងាយរំលាយបានល្អ។
  3. ក្នុងបន្ទប់ គួរតែរក្សាភាពស្ងប់ស្ងាត មិនគួរនិយាយលឺៗក្នុងនោះឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ទារកគេងមិនលក់បាន។ ដូចនេះ ក្នុងបន្ទប់គួរតែស្ងាត់ ទើបអាចឲ្យកូនគេងលក់ស្រួល ហើយលូតលាស់ធំធាត់បានល្អ៕
    (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)