ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការបង្ការមិនឲ្យអ្នកមានកូន។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកគួរតែរាប់ថ្ងៃរដូវអ្នកឲ្យបានច្បាស់ ដោយចៀសពីថ្ងៃដែលបង្កកំណើត ទើបអាចរួមភេទបាន ព្រោះបើអ្នករួមភេទក្នុងថ្ងៃបង្កកំណើត នោះអ្នកនឹងងាយមានកូនណាស់។ ផ្ទុយទៅវិញ បើក្រៅពីថ្ងៃបង្កកំណើត នោះអ្នកនឹងអាចមានអារម្មណ៍សុវត្ថិភាពក្នុងការរួមភេទបាន។
  2. ក្រៅពីរាប់ថ្ងៃ អ្នកគួរតែញ៉ាំថ្នាំពន្យារកំណើត ព្រោះជួនកាល រដូវអ្នកអាចមកមិនទៀង។ ពេលដែលរដូវមិនទៀង ថ្ងៃដែលអ្នករាប់ក៏មិនទៀងដែរ។ ដូចនេះ មានតែការពិសារថ្នាំពន្យារកំណើតទេ ទើបអាចការពារអ្នកពីការមានផ្ទៃពោះដោយចៃដន្យបាន។
  3. ក្រៅពីប្រើថ្នាំពន្យារកំណើត អ្នកក៏អាចប្រើស្រោមអនាម័យដែរ ព្រោះវាក៏ជាវិធីមួយដែលអាចការពារអ្នកពីការមានផ្ទៃពោះផងដែរ។ ដូចនេះ អ្នកអាចប្រើ៣ក្បាច់នេះ ដើម្បីការពារអ្នកពីការមានកូនដោយចៃដន្យពេលដែលអ្នកមិនចង់មាន៕
    (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)