ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកមិនគួរញ៉ាំក្នុងពេលយប់។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អាហារបំពងខ្លាញ់ ដូចជាប្រហិតចៀន ដំឡូងចៀន ឬអាហារផ្សេងទៀតដែលមានផ្ទុកខ្លាញ់ អ្នកមិនគួរពិសារក្រោយម៉ោង១០យប់ឡើយ ព្រោះវាអាចធ្វើឲ្យរាងអ្នកធាត់ខ្លាំង មិនស្អាតឡើយ។
  2. អាហារដែលផ្អែម ដូចជាបង្អែម ក៏អ្នកមិនគួរបរិភោគក្រោយម៉ោង១០ដែរ ព្រោះអាចធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺទឹកនោមផ្អែម ថែមទាំងអាចធ្វើឲ្យអ្នកធាត់ដោយមិនដឹងខ្លួនពេលដែលអ្នកចូលចិត្តបរិភោគក្នុងពេលយប់។
  3. អាហារដែលប្រៃខ្លាំង ក៏មិនគួរញ៉ាំក្រោយម៉ោង១០ដែរ ព្រោះវាអាចលួចរាងអ្នកទៅដោយមិនដឹងខ្លួន។ ដូចនេះ ប្រសិនជាអ្នកមិនចង់មានរាងដូចជាធុងសាំង អ្នកគួរតែតមមាត់អ្នក ដោយមិនអាចបរិភោគអ្វីក្រោយម៉ោង១០ដែលជាម៉ោងដែលចូលគេងនោះឡើយ៕
    (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)