ប្រសិនបើអ្នកទទួលទានអាហារច្រើនពេកនៅពេលយប់ ឬមុនពេលចូលគេង ទោះបីអាហារសុខភាពល្អក៏ដោយ ក៏វាមិនអាចផ្ដល់អត្ថប្រយោជន៍ល្អអ្វីចំពោះប្រព័ន្ធរំលាយអាហារដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយការទទួលទានអាហារមិនត្រឹមត្រូវក៏ជះឥទ្ធិពលលើការគេងរបស់អ្នកគួរអោយកត់សម្គាល់។ ដូច្នេះប្រសិនបើអ្នកស្រាប់តែពិបាកគេងលក់នៅពេលយប់ អ្នកប្រហែលជាបានទទួលទានអាហារខុសមុនពេលគេងហើយ។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពី​​​អាហារដែលអ្នកមិនគួរទទួលទានមុនពេលគេង 
ប្រសិនបើចង់គេងលក់បានឆាប់ ៖ 

១. កាហ្វេ

លើកលែងតែគ្មានជាតិកាហ្វេអ៊ីន! ប្រសិនបើអ្នកទទួលទានកាហ្វេនៅមុនពេលចូលគេងនោះអ្នកអាចនឹងជួបប្រទះបញ្ហាគេងមិនលក់ជាមិនខាន។ នោះក៏ព្រោះតែជាតិកាហ្វេអ៊ីនក្នុងកាហ្វេរំញោចដល់ភាពសកម្មនៃខួរក្បាលដែលនឹងធ្វើអោយអ្នកមានអារម្មណ៍ស្វាងមិនងងុយគេង។ 

២. អាហារសម្បូរខ្លាញ់

អាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់នឹងមិនត្រឹមតែធ្វើអោយអ្នកមានអារម្មណ៍អស់កម្លាំងនៅពេលក្រោកឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលអវិជ្ជមានលើប្រព័ន្ធរំលាយអាហាររបស់អ្នកផងដែរ។ អាហារប្រភេទនេះអាចបង្ខំអោយក្រពះធ្វើការកាន់តែខ្លាំងឡើងដើម្បីរំលាយគ្រប់យ៉ាង។ ហើយអ្នកនឹងមិនអាចគេងលក់បានស្កប់ ឬឆាប់គេងលក់ឡើយ ប្រសិនបើបន្តទទួលទានអាហារប្រភេទនេះនៅពេលយប់ទៀត។

៣. សណ្ដែក

បើទោះជាសណ្ដែកមានផ្ទុកសម្បូរទៅដោយវីតាមីន និងជាតិរ៉ែដែលល្អចំពោះសុខភាពរាងកាយ ប៉ុន្តែអ្នកមិនគួរទទួលទានវានៅពេលយប់ឡើយ ប្រសិនបើចង់ឆា​​​ប់គេងលក់។ នោះក៏ព្រោះតែសណ្ដែកមានផ្ទុកសម្បូរទៅដោយជាតិសសៃរលាយដែលអាចបង្កបញ្ហាផ្សេងៗពាក់ព័ន្ធនឹងក្រពះនៅពេលយប់។

៤. អាហារហិរ

ការទទួលទានអាហារហិរអាចធ្វើអោយគេងមិនលក់ ឬគេងលក់មិនបានស្កប់ដោយសារតែវាអាចបង្កបញ្ហាឈឺពោះយ៉ាងងាយ។

៥. អាហារផ្អែម

ជាតិផ្អែម គឺជាអាហារសម្រាប់ខួរក្បាល ហើយប្រសិនបើខួរក្បាលសកម្មពេកនៅកំឡុងពេលយប់នោះមិនមែនជារឿងល្អឡើយ។ វាអាចនាំឲ្យមានសុបន្តិអាក្រក់។ ប្រសិនបើអ្នកទទួលទានសូកូឡានៅមុនពេលគេងមិនថាតិច ឬច្រើនឡើយ វាអាចបណ្ដាលឲ្យគេងមិនលក់ ក៏ព្រោះសូកូឡាមានផ្ទុកជាតិកាហ្វេអ៊ីន៕