មានមនុស្សមួយចំនួនមានលាភផ្នែកការងារតែម្តង។ ជាហេតុដែលធ្វើឲ្យការងារគេភាគច្រើនគឺអាចជោគជ័យ ឬមុខរបរមានការរីកចម្រើនជានិច្ច។ ដូចនេះក្នុងជីវិតរបស់គេគឺមិនខ្វះលុយចាយឡើយ។ តើមានឆ្នាំណាខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំមមី
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលឆ្លាត ហើយជួបនឹងបញ្ហាតែងតែរក្សាចិត្តស្ងប់ដើម្បីដោះស្រាយ។ មិនថាជាអ្នកជំនួញ ឬជាបុគ្គលិកក្រុមហ៊ុនទេ គេសុទ្ធតែអាចបញ្ចេញសមត្ថភាព ហើយអាចក្លាយជាអ្នកដឹកនាំយ៉ាងលឿន។ ជាហេតុដែលធ្វើឲ្យលុយគេមិនខ្វះឡើយ។
ឆ្នាំខាល
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមិនងាយចុះចាញ់ឡើយ។ បើនិយាយចំពោះការងារ ឲ្យតែគេមានគោលដៅ គេនឹងសម្រុកទៅមុខ មិនងាយបោះបង់ចោលឡើយ។ លុះដល់អាយុ៣០ឆ្នាំគេនឹងមិនខ្វះលុយច្រើនទេ ដោយសារតែមានបទពិសោធន៍ក្នុងជីវិតច្រើន។
ឆ្នាំរោង
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានខួរក្បាលឆ្លាត ដោយចេះបត់បែនតាមកាលៈទេសៈ។ ម្យ៉ាងទៀតនឹងមានបងប្អូន និងទេវតាជួយផងដែរ។ ដូចនេះនៅពេលដែលគេដល់វ័យកណ្តាល គេនឹងអាចមានឋានៈបុណ្យស័ក្តិដែលគេរំពឹងទុក។ ដូចនេះគេនឹងអាចមានលុយដែលចាយមិនអស់៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)