ត្រប់វែង គឺជាបន្លែមួយ​ប្រភេទដែលមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់សុខភាពដែលមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ដឹង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើផ្លែត្រប់វែងអាចផ្ដល់
ផលល្អអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរបៀបធ្វើទឹកផ្លែត្រប់វែងស្រស់ រួមជាមួយអត្ថប្រយោជន៍គួរអោយភ្ញាក់ផ្អើលនៃការទទួលទានភេសជ្ជៈនេះចំពោះសុខភាព ៖

១. បង្កើនសុខភាពខួរក្បាល

សំបកនៃផ្លែត្រប់វែង គឺមានផ្ទុកសារធាតុ nasunin និង anthocyanin ដែលសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយការពារភ្នាសកោសិកាជាតិខ្លាញ់នៅក្នុងកោសិកាខួរក្បាលមិនអោយទទួលរងការបំផ្លាញណាមួយនៃរ៉ាឌីកាល់សេរី។ លើសពីនេះទៅទៀតសារធាតុ anthocyanin ក៏មានប្រសិទ្ធិភាពជួយសម្រួលលំហូរឈាមទៅកាន់ខួរក្បាល និងទប់ស្កាត់ការរលាកសសៃប្រសាទផងដែរ។ ជាលទ្ធផលវាជួយក្នុងការទប់ស្កាត់បញ្ហាផ្លូវចិត្តដែលទាក់ទងនឹងអាយុ ហើយបង្កើនការចងចាំ។

២. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ត្រប់វែង មានផ្ទុកនូវជាតិប៉ូតាស្យូម ជាតិសសៃ វីតាមីន B6 វីតាមីន C សារធាតុ phytonutrients សារធាតុ flavonoids និងសារធាតុ anthocyanins ដែលសុទ្ធសឹងតែជាសារធាតុចាំបាច់ដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរ កាត់បន្ថយហានិភ័យនៃជំងឺសសៃ
ឈាមបេះដូង។

៣. ទប់ស្កាត់ជំងឺលើសឈាម

នោះក៏ព្រោះតែទឹកផ្លែត្រប់វែងស្រស់មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម ប៉ុន្តែជាតិសូដ្យូមទាបដែលជួយទប់ស្កាត់ជំងឺលើសឈាមបានយ៉ាងប្រសើរ។ 

៤. កាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ

ទឹកផ្លែត្រប់វែងស្រស់ក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីត Chlorogenic ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។ អាស៊ីត Chlorogenic ក៏ដើរតួជាសារធាតុប្រឆាំងវីរុស, សារធាតុប្រឆាំងជំងឺមហារីក និងសារធាតុប្រឆាំងមេរោគអតិសុខុមប្រាណផងដែរ។

៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

ផ្លែត្រប់វែងមានផ្ទុកសម្បូរទៅដោយសារធាតុ polyphenols ដែលប្រឆាំងនឹងជំងឺមហារីក។ ចំណែកសារធាតុ anthocyanins និងអាស៊ីត Chlorogenic នៅក្នុងត្រប់វែងដើរតួនាទីជាសារធាតុប្រឆាំងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាការពារកោសិការាងកាយពីការបំផ្លាញដែលបង្កឡើងដោយរ៉ាឌីកាល់សេរី ហើយជាលទ្ធផលគឺជួយទប់ស្កាត់ការលូតលាស់នៃដុំសាច់ និងការលុកលុយនៃកោសិកាមហារីក។

៦. ទប់ស្កាត់ជំងឺទឹកនោមផ្អែម

ទឹកផ្លែត្រប់វែងមានផ្ទុកជាតិសសៃខ្ពស់ ប៉ុន្តែកាបូអ៊ីដ្រាតទាបដែលធ្វើអោយវាក្លាយជាជម្រើសនៃភេសជ្ជៈដ៏ល្អបំផុតមួយជួយទប់ស្កាត់ជំងឺទឹកនោមផ្អែម។ លើសពីនេះទៅទៀតទឹកផ្លែត្រប់វែងក៏អាច
ជួយរាំងស្ទះអង់ស៊ីមដែលបង្កជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរតាមរយៈការបញ្ចុះសម្ពាធឈាមដែលអាចបង្កជំងឺលើសសម្ពាធឈាម និងគ្រប់គ្រងកម្រិតនៃការស្រូបយកជាតិស្ករគ្លុយកូស។

  • របៀបធ្វើទឹកផ្លែត្រប់ស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាងផ្លែត្រប់អោយស្អាតសិន សឹមហាន់ជាចំណិតៗក្រាស់ៗ ឬកាត់ជាដុំតូចៗ រួចដាក់ចូលក្នុងម៉ាស៊ីនក្រឡុក។ កិនក្រឡុកអោយម៉ដ្ឋ ហើយចាក់ចូលកែវទទួលទានជាការស្រេច។ អ្នកអាចលាយទឹកត្រប់វែងជាមួយភេសជ្ជៈស្រស់ៗដទៃទៀតបានដើម្បីបង្កើនរសជាតិ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង