ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងដឹងពីអត្ថប្រយោជន៍នៃផ្លែម្នាស់ចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថា សំបកនៃផ្លែឈើនេះក៏ផ្ដល់ផលវិជ្ជមានគួរអោយភ្ញាក់ផ្អើលដែរ។ ថាតើសំបកម្នាស់ប្រសើរយ៉ាងណាខ្លះទៅចំពោះសុខភាព? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបយកសំបកម្នាស់មកឆុងជាតែដើម្បីទទួលទាន រួមជាមួយឥទ្ធិពលល្អៗនៃតែសំបកម្នាស់ចំពោះរាងកាយ ៖ 

  • របៀបឆុងតែសំបកម្នាស់

ក្រោយពីចិតរួច ត្រូវយកសំបកម្នាស់ទៅលាងអោយស្អាតជាមួយទឹកធម្មតា។ បន្ទាប់មកដាក់សំបកម្នាស់ដាំក្នុងទឹកធម្មតារហូតដល់ពុះ។ (បរិមាណនៃទឹកគឺអាស្រ័យលើចំនួននៃសំបកផ្លែម្នាស់។ ចូរប្រើប្រាស់ទឹកចំនួន ១ លីត្រ សម្រាប់សំបកម្នាស់មួយផ្លែ។) ក្រោយពីទឹកសំបកម្នាស់ពុះ បន្តទុកសម្រាប់រយៈពេល ១០ នាទីទៀតសិន សឹមពន្លត់ភ្លើង។ ស្រងសំបកម្នាស់ចេញ រួចសឹមបន្ថែមទឹកឃ្មុំចូលបន្តិចដើម្បីបន្ថែមរសជាតិ។

  • អត្ថប្រយោជន៍នៃតែសំបកម្នាស់

១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

តែសំបកម្នាស់មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំគួរអោយកត់
សម្គាល់។ ដូច្នេះការទទួលទានតែសំបកម្នាស់នឹងជួយអោយអ្នកជៀសផុតពីជំងឺឆាប់ឆ្លងផ្សេងៗ ជាពិសេសជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ។

២. ព្យាបាលអាការៈឈឺសន្លាក់

តែសំបកម្នាស់ក៏មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយការពារសន្លាក់ពីការឈឺចាប់ 
ហើម និងឡើងរឹងផងដែរ។

៣. ពន្យឺតដំណើរការនៃភាពចាស់តាមវ័យ

តែសំបកម្នាស់ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រសិទ្ធភាពកម្ចាត់រ៉ាឌីកាល់សេរីជួយពន្យឺតដំណើរការនៃភាពចាស់។

៤. បន្សាបជាតិពុលក្នុងឈាម

ការទទួលទានតែសំបកម្នាស់នឹងជួយបង្កើនការផលិតទឹកនោម។ ជាលទ្ធផលជាតិពុលផ្សេងៗក្នុងឈាមនឹងត្រូវបានកម្ចាត់ចេញ។

៥. ជួយអោយស្រកទម្ងន់

តែសំបកម្នាស់អាចជួយអោយស្រកទម្ងន់ឆាប់រហ័សតាមរយៈការទប់ស្កាត់មិនអោយជាតិស្ករកើនឡើងខ្ពស់។ ការទទួលទានតែសំបកម្នាស់ក៏ជួយអោយអ្នកមានអារម្មណ៍ឆ្អែតបានយូរផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង