ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការអប់រំកូនឲ្យក្លាយជាក្មេងល្អ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកត្រូវតែបិទទូរទស្សន៍ចោលចំនួន៣ម៉ោងជារៀងរាល់ថ្ងៃ ហើយយកពេលវេលានេះដើម្បីនាំកូនអានសៀវភៅផ្សេងៗ ហើយអ្នកអាចអានកាសែតបាន ដើម្បីឱ្យកូនអានសៀវភៅដែរ។
  2. អ្នកអាចនាំកូនលេងល្បែងផ្សេងៗដែលទាក់ទងនឹងគណិតវិទ្យា ដើម្បីបង្កើនភាពឆ្លាតវៃរបស់កូន។
  3. អ្នកត្រូវតែកំដរកូនចេញទៅខាងក្រៅដើរលេងឱ្យបានច្រើន ឱ្យគេនៅជិតធម្មជាតិ និងមនុស្សឱ្យបានច្រើន ទើបកូនមានភាពរស់រវើក ហើយមិនងាយខ្លាចអ្នកដទៃ។
  4. នៅពេលដែលអ្នកនៅជាមួយកូន អ្នកត្រូវតែផ្តោតអារម្មណ៍តែជាមួយគេទេ មិនត្រូវធ្វើរឿងផ្សេងនោះទេ ដើម្បីឱ្យគេគិតថាអ្នកទុកគេជាសំខាន់។
  5. នៅពេលដែលសាលារៀនកូនមានកម្មវិធីដែលមានអញ្ជើញមាតាបិតាទៅ អ្នកត្រូវតែចូលរួម ព្រោះវត្តមានរបស់អ្នកពិតជាសំខាន់ណាស់សម្រាប់កូន បើគេឃើញអ្នកគេនឹងសប្បាយចិត្ត ហើយគេនឹងបន្តខិតខំរៀនសូត្រជាមិនខានឡើយ៕
    (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)