ជំងឺមហារីក ជាបញ្ហាសុខភាពដ៏គួរអោយព្រួយបារម្ភបំផុតមួយដែលអាចឆក់យកអាយុជីវិតមនុស្សបានយ៉ាងងាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា ជំងឺមហារីកមិនលូតលាស់ភ្លាមៗត្រឹមរយៈពេលតែមួយយប់នោះទេ ហើយមានវិធីបង្ការងាយៗច្រើនណាស់ដែលអ្នកគួរអនុវត្ត ដើម្បីកាត់បន្ថយ
ហានិភ័យនៃជំងឺគ្រោះថ្នាក់នេះដោយគ្រាន់តែកែប្រែសកម្មភាពប្រចាំថ្ងៃដូចជា ការទទួលទានអាហារ និងភេសជ្ជៈ ព្រមទាំងការធ្វើលំហាត់ប្រាណជាប្រចាំ។ ថ្ងៃនេះវេបសាយសុខភាព
Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីទប់ស្កាត់ហានិភ័យនៃជំងឺមហារីក ៖
១. រមៀត
រមៀត ជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលជួយការពារកោសិកាសុខភាពល្អមិនឱ្យក្លាយទៅជាកោសិកាមហារីក។ Curcumin មិនត្រឹមតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងទប់ស្កាត់ជំងឺមហារីកផងដែរ។
២. ផ្កាខាត់ណាខៀវ ឬប្រូខូលី
បន្លែនេះមានផ្ទុកសម្បូរទៅដោយសារធាតុ phytonutrients និង isothiocyanate ដែលទប់ស្កាត់ការរាលដាលនៃជំងឺមហារីក ក៏ដូចជាបញ្ឈប់កោសិកាមហារីកមិនឱ្យលូតលាស់ឡើង។ លើសពីនេះទៅទៀតសារធាតុ phytonutrients ក៏ជួយរាងកាយក្នុងការផលិតអ័រម៉ូនអេស្ត្រូសែនត្រឹមត្រូវ
ទប់ស្កាត់ហានិភ័យនៃជំងឺមហារីកសុដន់ផងដែរ។ ហើយសារធាតុ sulforaphane នៃផ្កាខាត់ណា
ខៀវក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតគួរអោយកត់សម្គាល់។
៣. ប៉េងប៉ោះ
មានផ្ទុកសម្បូរទៅដោយសារធាតុ lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលទប់ស្កាត់ប្រឆាំងនឹងជំងឺមហារីកដោយរារាំងការលូតលាស់នៃកោសិកាមហារីក។
៤. ខ្ទឹមស
សមាសធាតុដែលធ្វើអោយខ្ទឹមសមានក្លិន និងរសជាតិខ្លាំងអាចបង្កើនសមត្ថភាពរបស់រាងកាយក្នុងការជួសជុល DNA និងបង្ខំអោយកោសិកាមហារីកងាប់។ លើសពីនេះទៅទៀត ខ្ទឹមសក៏មានលក្ខណៈ
សម្បត្តិប្រឆាំងការរលាកជួយរក្សាសុខភាពរាងកាយល្អប្រសើរ និងមានថាមពល។
៥. ការ៉ុត
ក្រៅពីវីតាមីន A, វីតាមីន K និងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលផ្សេងទៀតហើយនោះ
ការ៉ុតក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ beta-carotene ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ ហើយទប់ស្កាត់ជំងឺមហារីកជាច្រើនប្រភេទ៕