ការគេងបាត់ដង្ហើមគឺជាអាការៈមួយដែលកើតឡើងជាញឹកញាប់លើមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។ នេះជាបញ្ហាដែលមិនត្រឹមតែកើតឡើងលើអ្នកទេ តែក៏រំខានដល់ដៃគូដែលគេងជាមួយគ្នាដែរ ដោយសារតែសម្លេងស្រមុកជាប់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការស្រមុកអាចធ្វើឲ្យអ្នកប្រឈមកាន់តែខ្ពស់នឹងការលើសសម្ពាធឈាម ស្រ្តេស និងបញ្ហាសុខភាពផ្សេងៗទៀត ដោយសារតែអ្នកកំពុងតែមិនអាចគេងគ្រប់គ្រាន់តាមតម្រូវការរាងកាយ។ សំណាងដែល ខ្ញុំមានវិធីសាស្រ្តខ្លះៗដែលអាចជួយកែប្រែស្ថានភាពគេងបាត់ដង្ហើមនេះបានដូចជា៖
ដំឡើងឧបករណ៍ផ្តល់សំណើមដល់បន្ទប់
ខ្យល់អាកាសស្ងួតធ្វើឲ្យអ្នកកាន់តែពីបាកដកដង្ហើម ដែលនេះជាហេតុផលមួយដែលអ្នកត្រូវផ្តល់សំណើមដល់បន្ទប់គេង។ ដូច្នេះការដំឡើងឧបករណ៍ផ្តល់សំណើម គឺជារឿងសំខាន់ ពេលនោះខ្យល់អាកាសនឹងមានសំណើម ហើយក៏បន្ថយការរលាកក្នុងបំពង់ក ព្រមទាំងផ្លូវដង្ហើម ដូច្នេះវាក៏មិនសូវមានការស្ទះក្នុងផ្លូវដង្ហើមទៀតដែរ។
សម្រកទម្ងន់ខ្លះ
ការគេងបាត់ដង្ហើមអាចបង្កឡើង ឬកាន់តែធ្ងន់ធ្ងរទៅនៅពេលអ្នកធាត់ ឬធាត់ជ្រុល។ ការធាត់អាចធ្វើឲ្យស្ទះដល់បំពង់ករ និងផ្លូវដង្ហើមរងការត្បៀតតូច និងរំញ័រដែរ។ ហេតុដូច្នេះហើយ ការសម្រកទម្ងន់ខ្លះនឹងកាត់បន្ថយភាពធ្ងន់ធ្ងរនៃការគេងបាត់ដង្ហើមបាន។
ផ្លាស់ប្តូរគ្រែគេង
ករណីដែលអ្នកគេងស្រមុកដូចឆ្គួតក៏អាចដោយសារតែមានសារធាតុអាឡែហ្ស៊ីនៅលើគ្រែដែរ។ បើសិនជាសង្ស័យថា គ្រែងអ្នកជាដើមហេតុនាំឲ្យគេងស្រមុកពេលយប់ ចូរប្រាកដថា អ្នកបានផ្លាស់ប្តូរស្រោមពូកជារៀងរាល់សប្តាហ៍ដើម្បីមើលថាមានភាពធូរស្រាលវិញឬអត់។ រឿងនេះក៏អាចដោយសារតែអ្នកយកសត្វចិញ្ចឹមគេងក្នុងបន្ទប់គេងដែរ។
មានទម្លាប់គេងត្រឹមត្រូវ
អ្នកខ្លះស្រមុកខ្លាំងនៅពេលយប់ជាពិសេសនៅពេលគេងអស់កម្លាំងខ្លាំង។ បើសិនជាអ៊ីចឹងមែណ ចូរបង្កើតទម្លាប់គេងមួយដែលអ្នកត្រូវអនុវត្តវាជាប្រចាំរាល់ថ្ងៃ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះនឹងហ្វឹកហាត់ចិត្ត និងរាងកាយថាអ្នកត្រូវតែគេងឲ្យទៀងម៉ោង និងភ្ញាក់ពីគេងទៀងពេលដែរ៕