មនុស្សយើងភាគច្រើនតែងតែរីករាយនឹងមុខជំនួញរបស់ខ្លួន ដោយមិនបានយកចិត្តទុកដាក់ច្រើនចំពោះសុខភាពឡើយ រហូតដល់ធ្វើឲ្យអាការៈឈឺពោះកាន់តែធ្ងន់ធ្ងរទើបស្រវារកពេទ្យជួយ។ ការឈឺពោះភាគច្រើនត្រូវបានគេគិតថា ញ៉ាំអ្វីខុស ប៉ុន្តែវាក៏អាចជាអាការៈមួយនៃការធ្វើទុក្ខរបស់ថង់ទឹកប្រមាត់ដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការធ្វើទុក្ខរបស់ថង់ទឹកប្រមាត់កើតឡើងនៅពេលដែលមានការស្ទះក្នុងថង់ទឹកប្រមាត់។ ហើយការឈឺចាប់នោះអាចដោយសារតែការកន្ត្រាក់របស់ថង់ទឹកប្រមាត់ក្នុងការឆ្លើយតបនឹងចំណីអាហារដែលយើងញ៉ាំដែរ។ កាលណាថង់ទឹកប្រមាត់លែងកន្ត្រាក់ទើបមិនធ្វើឲ្យឈឺ។ យ៉ាងណាមិញ ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីអាការៈមួយចំនួនដែលត្រូវបានចាត់ទុកថាជាអាការៈព្រមាននៃការធ្វើទុក្ខរបស់ថង់ទឹកប្រមាត់៖
ឈឺចាប់ក្នុងពោះ
ការឈឺពោះច្រើនតែជាអាការៈធម្មតាៗនៃការធ្វើទុក្ខរបស់ថង់ទឹកប្រមាត់ ជាពិសេសការឈឺនៅតំបន់ខាងលើខាងស្តាំនៃពោះ។ វាក៏អាចធ្វើឲ្យឈឺចាក់ទៅជុំវិញខ្នង និងស្មាខាងស្តាំដែរ ដែលមានរយៈពេលយូរបំផុត ៣០នាទី ឬក្រោយពេលញ៉ាំអាហាររួច។
ចង្អោ ក្រហាយដើមទ្រូង ក្អួត
នៅពេលអ្នកធ្លាប់មានអាការៈក្អួត ចង្អោ ឬក្រហាយដើមទ្រូង វាច្រើនតែបញ្ជាក់ថា អ្នកកំពុងតែមានការធ្វើទុក្ខរបស់ថង់ទឹកប្រមាត់ហើយ។ ថ្វីបើការក្អួត និងចង្អោមិនមែនជាអាការៈធម្មតារបស់ថង់ទឹកប្រមាត់ធ្វើទុក្ខ តែនៅពេលវាកើតឡើងដោយអាកាៈផ្សេងៗដែលនិយាយពីខាងលើនេះ យកល្អគួរតែទៅជួបពេទ្យដើម្បីពិនិត្យបន្ថែម។
ការឈឺចាប់នៅចន្លោះឆ្អឹងស្លាបប្រចៀវ
ការឈឺចាប់ភ្លាមៗនៅចំកណ្តាលឆ្អឹងស្លាបប្រចៀវក៏អាចជាអាការៈព្រមានមួយដែលបញ្ជាក់ថា មានគ្រួសកំពុងតែស្ទះក្នុងផ្លូវទឹកប្រមាត់ដែរ។ អ្នកគួរតែតាមដានមើលអាការៈផ្សេងៗទៀតដើម្បីកំណត់ថាអ្នកកំពុងតែមានការធ្វើទុក្ខពីថង់ទឹកប្រមាត់ឬអត់។
ចេញលឿង
អាការៈផ្សេងមួយទៀតដែលអាចជាការធ្វើទុក្ខរបស់ថង់ទឹកប្រមាត់ដែរនោះគឺការចេញលឿងនៅលភ្នែក ឬស្បែក។ ការចេញលឿងនេះច្រើនតែបង្កឡើងដោយការធ្លាក់គ្រួសចេញពីថង់ទឹកប្រមាត់ ហើយទៅស្អិតជាប់ក្នុងបំពុងបង្ហូរទឹកលំពែង ឬទឹកប្រមាត់។ ការកើតលឿងនេះក៏កើតឡើងលើបញ្ហាសុខភាពផ្សេងដែឬដូចជា បញ្ហាថ្លើម ឬកង្វះគ្រាប់ឈាម។
ការឈឺចាប់ដែលឈឺបាត់ៗ
បើសិនជាការឈឺចាប់កើតបាត់ៗ វាប្រហែលជាការធ្វើទុក្ខរបស់ថង់ទឹកប្រមាត់ហើយ។ នេះដោយសារតែគ្រួសក្នុងថង់ទឹកប្រមាត់ ចេញចូលៗ ដែលធ្វើឲ្យឈឺចាប់។
ទឹកនោមពណ៌ខាប់
ទឹកនោមពណ៌ខាប់ក៏អាចជាសញ្ញានៃការធ្វើទុក្ខរបស់ថង់ទឹកប្រមាត់ដែរ ខណៈពេលលាមកអាចនឹងពណ៌ស្លេក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកមិនអាចបន្ទោបង់បានស្រួលទេ វាអាចដោយសារតែមានការស្ទះក្នុងលំពែង ឬផ្លូវតឹកប្រមាត់ ដែលកំពុងតែធ្វើឲ្យថយចុះការបឺតស្រូបជាតិខ្លាញ់៕