សម្រាប់ខួរក្បាលដែលមានសុខភាពល្អ ត្រូវតែមានការប៉ូវអាហារត្រឹមត្រូវ និងល្អដែរ។ ការគិតរបស់មនុស្សយើងត្រូវការលំហាត់ប្រាណខាងផ្លូវចិត្ត និងរបបអាហារមានជីវចាតិ ទើបទទួលបានគំនិតដ៏ល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួនក្នុងការជំរុញដល់សុខភាពខួរក្បាលកាន់តែមានភាពល្អប្រសើជាងមុន៖
- ញ៉ាំអាហារផ្តល់ជីវជាតិ និងចៀសវាងអាហារក្លែងក្លាយដែលគ្រាន់តែជួយឲ្យស្រកទម្ងន់រយៈពេលខ្លី
- ចូរថែរក្សាទម្ងន់ឲ្យមានសុខភាពល្អ និងតាមដានសម្ពាធឈាម កូឡេស្តេរ៉ុល និងជាតិស្ករក្នុងឈាម។ កត្តាទាំងអស់នេះហើយត្រូវបានគេចាត់ទុកថាជាជាប់ទាក់ទងនឹងការភ្លេចភ្លាំងច្រើន
- ចូរញ៉ាំបន្លែផ្លែឈើ និងគ្រាប់ធញ្ញជាតិដែលសម្បូរអង់ទីអុកស៊ីដង់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូររស់នៅឲ្យមានភាពសកម្មក្នុងសង្គម និងផ្លូវចិត្ត។ ចូររឿងអ្វីដែលថ្មី និងឧស្សាហ៍ប្រើខួរក្បាលដើម្បីជំនះរឿងជាច្រើនផង៕