ការឈឺចង្កេះគឺជាបញ្ហាដែលនាំឲ្យមនុស្សយើងខកខានមិនបានទៅធ្វើការច្រើនជាងគេ។ សំណាងដែរ អ្នកអាចធ្វើរឿងជាច្រើនដើម្បីបន្ថយការប្រឈមនឹងការឈឺចាប់នេះបាន ជាពិសេសការលើករបស់របរធ្ងន់ៗតែម្តង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីវិធីសាស្រ្តដ៏ត្រឹមត្រូវការលើកដាក់របស់៖
- ចូរសុំឲ្យគេជួយបើសិនជាអ្នកកំពុងតែព្យាយាមលើករបស់អ្វីមួយដែលធ្ងន់ខ្លាំង
- ចូរឈរដោយដាក់ប្រអប់ជើងនៅឲ្យស្មើលើដៃ ហើយឈរឲ្យជិតនឹងរបស់ដែលអ្នកនឹងត្រូវលើកនោះ
- ចូរបន្ទន់ជង្គង់ចុះបន្តិច ហើយយកដៃចាប់របស់នោះលើក ដោយកុំប្រើខ្នងលើក តែត្រូវប្រើជើងលើកវិញ
- ចូរកន្ត្រាក់សាច់ដុំពោះនៅពេលអ្នកលើករបស់នោះ ដើម្បីទ្រទ្រង់ដល់កម្លាំងខ្នង
- ចូរអោបរបស់នោះជាប់នឹងខ្លួននៅពេលលើករបស់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនត្រូវរមួល ឬបត់ខ្លួនឡើយខណៈពេលដែលកំពុងតែលើករបស់ធ្ងន់ៗ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855