បែកឡើងជាប្រភេទគ្រាប់កាក ឬ Ringworm គឺជាការបង្ករោគដោយមេរោគផ្សិតមួយប្រភេទដែលអាចមានលក្ខណៈរមាស់បន្ថែមតៀតក្រៅពីមានរាងដូចគ្រាប់កាកក្រហមៗបែបនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅខាងក្នុងគ្រាប់កាក់នេះច្រើនតែពណ៌ថ្លា ឬរបកកៗ។ អ្នកដែលប្រើប្រាស់បន្ទប់ផ្លាស់ខោអាវ និងកន្លែងងូតទឹកសាធារណៈ កីឡាករអត្តពលកម្ម និងអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ គឺជាមនុស្សដែលប្រឈមនឹងការឡើងស្បែកគ្រាប់កាកនេះជាពិសេសតែម្តង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដូច្នេះដើម្បីបង្ការការបង្ករោគមួយនេះ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោម៖
- លាងសម្អាតដៃជាញឹកញាប់
- កុំស្លៀកសម្លៀកបំពាក់ដែលក្រាសៗនៅរដូវក្តៅ
- ចូរចៀសវាងការប៉ះពាល់សត្វដែលមានជំងឺ
- កុំចែករំលែករបស់របរប្រើប្រាស់ផ្ទាល់ខ្លួនជាមួយអ្នកដទៃ៕