បេះដូងដើរញាប់ ឬអាការៈញ័រទ្រូង គឺជាបញ្ហាសុខភាពគួរអោយព្រួយបារម្ភមួយដែលអាចបណ្ដាលមកពីកត្តាជាច្រើនផ្សេងៗពីគ្នា។ មួយចំនួនក្នុងចំណោមកត្តាទាំងនោះ រួមបញ្ចូលទាំងភាពតានតឹងក្នុងអារម្មណ៍, ជំងឺថប់បារម្ភ, ភ័យស្លន់ស្លោ, ខ្វះគ្រាប់ឈាមក្រហម, ជំងឺក្រពេញទីរ៉ូអ៊ីត, ជាតិស្ករក្នុងឈាមទាបពេក, កង្វះជាតិទឹកក្នុងរាងកាយ និងអតុល្យភាពនៃអេឡិចត្រូលីត្រ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ពេលខ្លះវាក៏បណ្ដាលមកពីការទទួលទានអាហារ និងភេសជ្ជៈមួយចំនួនផងដែរ។ ថាតើអាហារអ្វីខ្លះទៅដែលអាចបង្កបញ្ហាចង្វាក់បេះដូងលោតញាប់ខុសប្រក្រតី? ខាងក្រោមវេបសាយសុខភាព 
Health.com.kh នឹងបង្ហាញឱ្យអ្នកពីអាហារ ក៏ដូចជាភេសជ្ជៈដែលអ្នកគួរជៀសវាង ប្រសិន
បើមិនចង់ជួបប្រទះបញ្ហាបេះដូងលោតញាប់ខុសប្រក្រតី ឬអាការៈញ័រទ្រូង ៖

១. គ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងអាចបង្កអាការៈញ័រទ្រូងចំពោះអ្នកដែលមានចង្វាក់បេះដូងធម្មតា។ អ្នកដែលទទួលទានគ្រឿងស្រវឹងជាប្រចាំបណ្ដាលឱ្យបេះដូងរបស់ពួកគេចុះខ្សោយដោយចង្វាក់បេះដូងលោតមិនទៀង ឬលោតញាប់បង្កជាជំងឺ Atrial fibrillation (បេះដូងលោតមិនប្រក្រតី)។

២. កាហ្វេអ៊ីន

អ្នកអាចទទួលទានកាហ្វេ ទឹកក្រូចកំប៉ុង តែ ភេសជ្ជៈប៉ូវកម្លាំង សូកូឡា និងអាហារដែលមានផ្ទុកជាតិកាហ្វេអ៊ីនបានដោយគ្មានការព្រួយបារម្ភថានឹងជួបប្រទះអាការៈញ័រទ្រូង ប្រសិនបើក្នុងកម្រិតមធ្យម។ ការទទួលទានអាហារ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនពេក ឧទាហរណ៍ ៖ ទទួលទានកាហ្វេច្រើនជាង ៣ ពែងក្នុងមួយថ្ងៃអាចបណ្ដាលអោយកើតមានអាការៈញ័រទ្រូង ថប់បារម្ភ និងគេងមិនលក់។

៣. អាហារមានផ្ទុកប៊ីចេង

អ្នកដែលមានប្រតិកម្មជាមួយប៊ីចេងអាចនឹងជួបប្រទះអាការៈញ័រទ្រូង ឬចង្វាក់បេះដូងលោតញាប់ភ្លាមៗក្រោយទទួលទានអាហារមានផ្ទុកសារធាតុនេះ។ ក្រៅពីបង្កអាការៈញ័រទ្រូង ការទទួលទានប៊ីចេងច្រើនក៏បង្កបញ្ហាបែកញើសហួសប្រមាណ ស្ពឹកតឹងផ្ទៃមុខ ក្ដៅភាយៗ ចង្អោរចង់ក្អួត និងអស់កម្លាំងផងដែរ។

 ៤. របបអាហារសម្រកទម្ងន់លឿន

ប្រសិនបើអ្នកកំពុងជួបប្រទះអាការៈចង្វាក់បេះដូងលោតញាប់ខុសប្រក្រតី ចូរកុំជ្រើសរើសរបបអាហារសម្រកទម្ងន់ ក៏ព្រោះវាអាចបណ្ដាលឱ្យកើតមានអាការៈញ័រទ្រូងបាន។ របបអាហារមានជាតិប្រូតេអ៊ីន ឬជាតិខ្លាញ់ខ្ពស់អាចបង្កផលប៉ះពាល់ដល់អេឡិចត្រូលីត្រក្នុងរាងកាយ។ ជាលទ្ធផលធ្វើឱ្យមានភាពប្រែប្រួលខុសប្រក្រតីក្នុងប្រព័ន្ធបេះដូង។

៥. ឱសថរុក្ខជាតិ

មានប្រភេទនៃឱសថរុក្ខជាតិមួយចំនួនអាចបណ្ដាលឱ្យចង្វាក់បេះដូងលោតខុសប្រក្រតីនៅពេលទទួល
ទានច្រើន។ ឧទាហរណ៍ដូចជា ឱសថរុក្ខជាតិ ephedra (អេ​ហ្វេ​ដ្រា) ដែលត្រូវបានច្រើនជាទូទៅសម្រាប់ព្យាបាលជំងឺផ្ដាសាយ និងរោគសញ្ញានៃប្រតិកម្មអាឡែកស៊ី។ នៅពេលទទួលទានច្រើនអេ​ហ្វេ​ដ្រាអាចបណ្ដាលឱ្យបេះដូងលោតញាប់ និងឡើងសម្ពាធឈាមដែលជាលទ្ធផលនៃជំងឺដាច់សសៃ
ឈាមខួរក្បាល និងគាំងបេះដូងគម្រាមកំហែងដល់អាយុជីវិតគួរឱ្យព្រួយបារម្ភ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង