ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលអាចបង្ហាញប្រាប់អ្នកថា អ្នកមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អាការៈដំបូងគេ គឺរដូវតែម្តង បើរដូវអ្នកមិនមក អ្នកគួរតែបង្កើនការប្រយ័ត្ន ដោយពិនិត្យឲ្យបានច្បាស់លាស់ ទើបមិនធ្វើឲ្យកូនក្នុងផ្ទៃបាត់បង់ដោយមិនដឹងខ្លួន។
- នៅពេលដែលអ្នកគេងយ៉ាងណា សម្រាកយ៉ាងណា ក៏មិនបាត់នឿយហត់ ដោយចង់តែគេង ហើយមានអារម្មណ៍ធុញ រួមផ្សំទាំងការគ្មានរដូវខាងលើមួយមុខទៀត អ្នកគួរតែពិនិត្យពោះរបស់អ្នកហើយ ព្រោះអត្រានៃការមានកូនគឺខ្ពស់។
- អាការៈបាត់រដូវ នឿយហត់ខ្លាំងហើយច្រើន បូកនឹងព្រឹកឡើងងើបមកចេះតែចង់ក្អួត ដោយញ៉ាំអ្វីក៏មិនចូល ហិតក្លិនមិនស្រួលគឺក្អួត អ្នកប្រហែលជាមានមែនទែនហើយ។ ដូចនេះ មានតែការពិនិត្យទេ ទើបអាចដឹងពីអាការៈអ្នកបានច្បាស់។
- អាការៈ៣ខាងលើ រួមនឹងសីតុណ្ហភាពក្នុងខ្លួនខ្ពស់ជាងបុគ្គលធម្មតា ក៏ជាមុខសញ្ញានៃការមានកូនដែរ។ ជាធម្មតា សីតុណ្ហភាពខ្លួនរបស់បុគ្គលម្នាក់ៗគឺស្ថិតក្នុងចន្លោះពី៣៦ដល់៣៧អង្សាសេ។ បើសីតុណ្ហភាពក្នុងរាងកាយអ្នកតែងលើសពី៣៧អង្សាសេ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីការមានផ្ទៃពោះ៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)