ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងដែលអ្នកមិនគួរនៅច្រើនឡើយ ព្រោះអាចធ្វើឲ្យអ្នកគ្មានកូន។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកអង្គុយនៅក្នុងបន្ទប់ធ្វើការច្រើនម៉ោង មិនងើបឡើងមកសោះ នឹងធ្វើឲ្យអ្នកមិនងាយមានកូនឡើយ ព្រោះនៅពេលអ្នកអង្គុយយូរ មិនកម្រើក គឺធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់។ ជាពិសេស នៅពេលដែលអ្នកវក់នឹងការងារ អ្នកនឹងភ្លេចញ៉ាំបាន ដែលជាមូលហេតុធ្វើឲ្យអ្នកគ្មានផ្ទៃពោះ។
- នៅពេលដែលអ្នកតែងនៅក្នុងផ្ទះបាយ ដែលមានសីតុណ្ភភាពខ្ពស់ នឹងធ្វើឲ្យអ្នកមិនងាយមានកូនឡើយ ដោយសារតែអ្នកនៅក្នុងបន្ទប់ដែលមានកម្តៅខ្ពស់។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយផលិតបានកូនឡើយ។
- នៅពេលដែលអ្នកតែងនៅក្នុងកន្លែងដែលមានក្លិនមិនល្អ ក្លិនស្អុយ និងក្លិនធ្ងន់ ក៏អាចធ្វើឲ្យអ្នកពិបាកមានកូនដែរ ព្រោះសុខភាពអ្នកកំពុងតែកើតមានបញ្ហា ដោយមិនងាយឲ្យអ្នកពរពោះកូនបានឡើយ។
- កន្លែងដែលមានសម្លេងលឺខ្លាំង ក៏អ្នកមិនគួរនៅយូរដែរ ព្រោះបើអ្នកនៅយូរ ឬរាល់ថ្ងៃ នឹងធ្វើឲ្យអ្នកគ្មានកូនឡើយ ព្រោះបរិស្ថាននោះអាចបំផ្លាញសុខភាពអ្នកដោយមិនដឹងខ្លួន។ ដូចនេះ កន្លែងទាំងនេះ អ្នកមិនគួរនៅយូរឡើយ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ការមានផ្ទៃពោះរបស់អ្នក៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)