ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើដែលអាចទទួលបាន។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំវក
បុគ្គលឆ្នាំវកនេះ ជាមនុស្សដែលចូលចិត្តជួយអ្នកដទៃណាស់ ព្រោះគេគិតថាការជួយអ្នកដទៃជារឿងដែលសប្បាយចិត្តមួយ។ ជាហេតុដែលធ្វើឲ្យមានមនុស្សជាច្រើនតែងចង់រាប់អានជាមួយគេ។ ដូចនេះ គេនឹងអាចសហការជាមួយអ្នកដទៃ ដើម្បីបង្កើតមុខរបរ ហើយធ្វើឲ្យដើរយ៉ាងជោគជ័យផងដែរ។
ឆ្នាំថោះ
អ្នកដែលកើតក្នុងឆ្នាំថោះនេះ មានចិត្តជាព្រះតាំងពីតូច ហើយរក្សាបានចិត្តបែបនេះរហូត។ ថ្វីត្បិតតែគេមិនសូវចូលចិត្តនិយាយ មិនសូវចេះបញ្ចេញចេញមក។ ប៉ុន្តែគេជាមនុស្សដែលមិនចូលចិត្តមើលអ្នកដទៃលំបាកឡើយ។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានជំនួយពីអ្នកទាំងនោះផងដែរ។
ឆ្នាំរកា
បុគ្គលឆ្នាំរកា ជាមនុស្សដែលមានចិត្តល្អ និងចិត្តធម៌ ដោយតែងជួយអ្នកដទៃ។ ជាពិសេស គេមានលាភតាំងពីតូចមកម្ល៉េះ ដោយពេលដែលសំណាងអាក្រក់ចូលមកតែប្រែជាសំណាងល្អ។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានទ្រព្យធំចូលមក៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)