ការដកដង្ហើម គឺចាំបាច់ណាស់ដើម្បីយើងអាចរស់នៅបានតាមរយៈការស្រូបយកអុកស៊ីសែនគ្រប់គ្រាន់ចូលក្នុងរាងកាយដើម្បីដំណើរការមុខងារប្រក្រតីនៃសរីរាង្គផ្សេងៗ។ (អាន ៖ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ) ហើយពិតណាស់នេះជាហេតុផលដ៏សំខាន់បំផុតមួយដែលយើងគួរព្យាយាមធ្វើយ៉ាងណារក្សាអោយបាននូវមុខងារសួតត្រឹមត្រូវល្អប្រសើរ។ វិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុតមួយដើម្បីរក្សាសុខភាពសួតល្អប្រសើរ គឺការជ្រើសរើសរបបអាហារបានត្រឹមត្រូវ និងហាត់ប្រាណជាប្រចាំ។ ថាតើអាហារបែបណាទៅដែលល្អសម្រាប់សុខភាពសួត? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីរក្សាសុខភាពសួតជួយអោយការដកដង្ហើមមានលក្ខណៈប្រសើរឡើង ៖

១. ខ្ញី

មានលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយទប់ស្កាត់ផ្លូវដង្ហើមពីការស្ទះ។ ការទទួលទានខ្ញីអាចផ្ដល់អត្ថប្រយោជន៍គួរអោយកត់សម្គាល់ ជាពិសេសប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាឆ្លងរោគផ្លូវដង្ហើមផ្នែកខាងលើ។ ដូច្នេះដើម្បីអាចដកដង្ហើមបានស្រួល អ្នកគួរទទួលទានតែខ្ញី។

២. រមៀត

នោះក៏ព្រោះតែរមៀតមានផ្ទុកសារធាតុ curcumin និងលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយបង្កើនសមត្ថភាពមុខងារនៃប្រព័ន្ធផ្លូវដង្ហើម។ ការទទួលទានរមៀតក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក
សួតផងដែរ។

៣. ផ្កាខាត់ណាខៀវ

មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម, វីតាមីន C និងសារធាតុក្លរ៉ូភីលដែលជួយបន្សាបជាតិពុល និងទប់ស្កាត់ហានិភ័យនៃជំងឺមហារីកសួតគួរអោយកត់សម្គាល់។ 

៤. ស្ពៃក្ដោប

ក៏មិនខុសពីផ្កាខាត់ណាខៀវដែរ ស្ពៃក្ដោបជាប្រភេទបន្លែ Cruciferous ដែលមានប្រសិទ្ធិភាពជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយទប់ស្កាត់ជំងឺពាក់ព័ន្ធផ្លូវដង្ហើមផ្សេងៗ។ 

៥. ផ្លែប៉ោម

ជាប្រភពដ៏ប្រសើរនៃអាស៊ីត phenolic និងសារធាតុ flavonoids ដែលជួយអោយសួតមានសុខភាពល្អ ហើយសកម្មជៀសផុតពីបញ្ហាផ្សេងៗ។ ដូច្នេះការទទួលទានផ្លែប៉ោមនឹងជួយអោយអ្នកដកដង្ហើមបានស្រួល។ 

៦. គ្រាប់ធញ្ញជាតិ

មានផ្ទុកជាតិម៉ាញ៉េស្យូម និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលប្រសើរសម្រាប់សុខភាពសួត។ ការទទួល
ទានគ្រាប់ធញ្ញជាតិមួយក្ដាប់ដៃពេញអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺហឺត ព្រមទាំងបញ្ហាផ្លូវដង្ហើមជាច្រើនផ្សេងទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង