អាជ្ញាធរ​រដ្ឋ​កាលីហ្វញ៉ា​ខាង​ត្បូង បាន​ដក​ហូត​កាំភ្លើង​ជាង ៥០០ ដើម​ក្រោយ​ឆែកឆេរ​ផ្ទះ​ពីរ​កន្លែង​បន្ទាប់​ពី​មាន​របាយការណ៍​ពី​ការ​លាក់​អាវុធ។

យោង​តាម​មន្ត្រី​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ ចន្ទ​ថា​ពួកគេ​បាន​រក​ឃើញ​កាំភ្លើង​ខ្លី និង​វែង​ចំនួន ៤៣២ ដើម​ក្នុង​ផ្ទះ​មួយ​នៅ​ផ្លូវ Caprock។ លុះ​ថ្ងៃ​បន្ទាប់​ពួក​គេ​បាន​ដក​ហូត​កាំភ្លើង ៩១ ដើម​ទៀត និង​ឈាន​ដល់​ការ​ឆែកឆេរ​ផ្ទះ​មួយ​កន្លែង​ទៀត​ក្នុង​ក្រុង Agua Dulce ដក​ហូត​បាន​កាំភ្លើង ៣០​ដើម។ ជាមួយ​គ្នា​ដែរ ប៉ូលិស​ក៏​បាន​ចាប់​ខ្លួន​បុរស​វ័យ ៦០​ឆ្នាំ​ម្នាក់​ឈ្មោះ Manuel Fenandez ក្នុង​ប្រតិបត្តិការ​នេះ។

យ៉ាងណាមិញ បុរស​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​លាក់​ទុក​អាវុធ​ដ៏​ច្រើន​លើស​លប់​ដោយ​ខុស​ច្បាប់ ប៉ុន្តែ​លោក​បាន​បង់​ប្រាក់​ពិន័យ​ចំនួន ៣៥ ០០០ ដុល្លារ​ដើម្បី​ស្នាក់​នៅ​ក្រៅ​ឃុំ៕

ប្រភព៖ sabay.com.kh

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង