ប្រូបាយអូទិចគឺជាបាក់តេរីមានជីវិតដែលត្រូវបានគេលក់ជាថ្នាំបំប៉ន ហើយក៏មានបន្ថែមក្នុងផលិតផលអាហារដូចជាយ៉ាអួរជាដើម។ យ៉ាងណាមិញ រដ្ឋបាលចំណីអាហារ និងឱសថមិនបានទទួលស្គាល់នូវប្រយោជន៍សុខភាពដែលប្រូបាយអូទិចអះអាងនៅឡើយទេ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ប៉ុន្តែមនុស្សមួយចំនួនដែលប្រើប្រូបាយអូទិចគឺដើម្បីប្រយោជន៍សុខភាពធំៗតែម្តង។ ខាងក្រោមនេះគឺជាព័ត៌មានខ្លះៗអំពីប្រូបាយអូទិច៖
- ជួយបង្ការការរាករូសដែលបង្កឡើងដោយការបង្ករោគ ឬថ្នាំផ្សះ។ វាក៏ជួយបំបាត់អាការៈជាច្រើននៃចង្កោមរោគសញ្ញានៃការរលាកពោះវៀនផងដែរ
- ថ្វីបើប្រូបាយអូទិចមួយចំនួនបង្ហាញការសន្យាក្នុងការស្រាវជ្រាវក៏ដោយ តែអំណះអំណាងបែបវិទ្យាសាស្រ្តខ្លាំងក្នុងការគាំទ្រការប្រើប្រាស់ប្រូបាយអូតិចសម្រាប់ជំងឺភាគច្រើននោះគឺមិនទាន់មានគ្រប់គ្រាន់នៅឡើយទេ
- ការសិក្សាបានបញ្ជាក់ថា ជាធម្មតាប្រូបាយអូទិចមានផលរំខានតិចតួចទេ
- ផលិតផលប្រូបាយអូទិចផ្ទុកទោដោយបាក់តេរីច្រើនប្រភេទខុសៗគ្នា ហើយក៏មានឥទ្ធិពលខុសៗគ្នាដែលប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដែរ។អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូច្នេះអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនមុនពេលសម្រេចចិត្តប្រើថ្នាំបំប៉នប្រូបាយអូទិច៕