របបអាហារដើរតួនាទីសំខាន់មួយនៅពេលនិយាយដល់ការបង្កើនទំហំសាច់ដុំ និងជំរុញដល់តម្រូវការក្នុងការហាត់ប្រាណ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?សំណាងដែរ មានបន្លែមួយចំនួនដែលត្រូវបានគេចាត់ទុកថាជាជំនួយដ៏ល្អបំផុតក្នុងការបង្កើនការរីកសាច់ដុំល្អបំផុត។
ម្ទេសប្លោក
មិនខ្វល់ថាអ្នកញ៉ាំម្ទេសប្លោកក្រហម បៃតង ទឹកក្រូច ឬលឿងទេ វាសុទ្ធតែផ្ទុកទៅដោយជាតិប្រូតេអ៊ីនជាង ២ក្រាមដែរក្នុងមួយផ្លែ។ ជាមួយគ្នានេះដែរ បន្លែដែលមានពណ៌ឆើតនេះគឺជាមធ្យោបាយដ៏អស្ចារ្យក្នុងការបំបាត់ជំងឺផ្តាសាយដោយសារតែវាសម្បូរវីតាមីន C ក្នុងការជំរុញដល់ប្រព័ន្ធភាពស៊ាំ។
ជីវ៉ាន់ស៊ុយ
ជីវ៉ាន់ស៊ុយស្ថិតក្នុងចំណោមបន្លែផ្តល់សុខភាពដ៏ល្អៗជាច្រើន ដោយសារតែវាជាប្រភពនៃជីវជាតិ។ វាផ្ទុកទោដោយជីវជាតិមូលដ្ឋានជាច្រើនដូចជា អាស៊ីតអាមីណេ ដែលគេស្គាល់ថា Lysine។ វានឹងជួយជំរុញដល់ការលូតលាស់ឡើងវិញ និងការលូតលាស់របស់ជាលិកាតភ្ជាប់របស់សរសៃចងឆ្អឹង និងឆ្អឹងខ្ចី។
ស្ពៃស្ពីណាច
បន្លែប្រភេទនេះជាប្រភពដ៏សំខាន់មួយនៃសារធាតុ Glutamine។ វាគឺជាអាស៊ីតអាមីណេមួយក្នុងចំណោម ១០ ដែលចូលរួមក្នុងធាតុផ្សំរបស់ប្រូតេអ៊ីន។ ដូច្នេះហើយ វាដើរតួនាទីសំខាន់បំផុតក្នុងការលូតលាស់របស់សាច់ដុំគ្មានខ្លាញ់។ ជាមួយគ្នានេះដែរ ស្ពៃស្ពីណាចផ្ទុកទៅដោយធាតុផ្សំមួយទៀតឈ្មោះថា Coenzyme Q10 ដែលដូចគ្នានឹងអង់ទីអុកស៊ីដង់ដែរ ក្នុងការជួយពង្រឹងដល់សាច់ដុំ។
ស្ពៃស្ពីណាចជាប្រភពនៃជាតិម៉ាញ៉េស្យូមដ៏អស្ចារ្យ ហើយក៏សំខាន់ក្នុងការបំពេញមុខងារផលិតថាមពុល និងបង្កើតថាមពលពីជីវជាតិផងដែរ។ ម៉ាញ៉េស្យូមគឺជាតម្រូវការដ៏សំខាន់ក្នុងការជួសជុលសាច់ដុំ និងមុខងារសរសៃប្រសាទដែលបានខូចខាត។
ចុងក្រោយ ស្ពៃស្ពីណាចក៏សំបូរទៅដោយសារធាតុ Arginine ដែលជាអាស៊ីតអាមីណេសម្រាប់ជួយភ្ញោចដល់ក្រពេញ Pituitary Gland ដូច្នេះវានឹងបង្កើនការផលិតអ័រម៉ូនលូតលាស់បន្ថែមដែរ។
ដំឡូងជ្វា
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដំឡូងប្រភេទនេះមិនត្រឹមតែឆ្ងាញ់ទេ តែវាក៏ផ្តល់នូវជីវជាតិជាច្រើនដែលមានប្រយោជន៍ក្នុងការជំរុញដល់ការហាត់ប្រាណ និងថាមពលផងដែរ។ វាមានជាតិសរសៃខ្ពស់ក្នុងការរក្សាជាតិស្ករក្នុងឈាមឲ្យនៅហ្នឹងល្អ ដូច្នេះវាក៏មិនងាយធ្វើឲ្យអស់កម្លាំងក្នុងពេលហាត់ប្រាណដែរ។ ដំឡូងជ្វាជាប្រភពដ៏អស្ចារ្យនៃ Beta-carotene ដែលជាភ្នាក់ងារបំពាក់ពណ៌ធម្មជាតិសម្រាប់បំលែងទៅជាវីតាមីន A ផងដែរ៕