អ្នកប្រហែលជាច្បាស់ខ្លួនឯងថា មិនមានជំងឺផ្តាសាយ ឡើយ ប៉ុន្តែហេតុអ្វីបានជាច្រមុះចេះតែតឹងជាប់រហូតអ៊ីចឹង! ទោះបីជាយ៉ាងណាក៏ដោយ ការដែលមានការបង្ករោគណាមួយក្នុងផ្លូវដង្ហើមផ្នែកខាងលើច្រើនតែធ្វើឲ្យតឹងច្រមុះដោយសារតែរាងកាយព្យាយាមបញ្ចេញមេរោគមកខាងក្រៅក្នុងការឆ្លើយតបនឹងការបង្ករោគ។
ការតឹងច្រមុះក៏អាចកើតឡើងដោយសារតែហេតុផលផ្សេងៗជាច្រើនថែមទៀតដែលត្រូវឲ្យគ្រូពេទ្យស្វែងរក ដូច្នេះការប្រើថ្នាំដែលត្រឹមត្រូវអាចនឹងត្រូវធ្វើដើម្បីបញ្ចប់បញ្ហា។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលធ្វើឲ្យអ្នកឧស្សាហ៍តឹងច្រមុះគ្រប់ពេល៖
មានផ្ទៃពោះ
វាគឺជារឿងសាមញ្ញហើយដែលស្រ្តីត្រូវមានផ្ទៃពោះ ហើយមានផ្នែកជាច្រើនក្នុងខ្លួនពួកគេហើម។ កន្លែងខ្លះដូចជា កែងជើង និងពោះតែម្តង។ តើអ្នកមានដឹងទេថា ភ្នាសរបស់ច្រមុះស្រ្តីអាចទៅជាហើមដែរទេ? ដោយសារតែភាពក្រាសនៃភ្នាសក្នុងច្រមុះ នាងប្រហែលជាមានអារម្មណ៍តឹងច្រមុះទោះបីជាមិនមានជំងឺក៏ដោយ។ ពេលខ្លះនាងក៏អាចមានការឈាមច្រមុះដែរ ខណៈពេលដែលវាគឺជារឿងធម្មតា។
តឹងច្រមុះម្តងហើយម្តងទៀត
តើអ្នកច្រើនតែប្រើស្ព្រាយបាញ់ក្នុងច្រមុះដែរទេខណៈពេលដែលតឹងច្រមុះ? បើសិនជាអ្នកប្រើវាច្រើនជាង ៣ថ្ងៃជាប់គ្នា វាទំនងជាធ្វើឲ្យការតឹងច្រមុះនោះកើតឡើងម្តងទៀត ព្រោះវាគឺជាការប្រើប្រាស់លើសកម្រិត។
ការបង្ករោគក្នុងប្រហោងឆ្អឹងមុខ
ជំងឺផ្តាសាយច្រើនតែបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលមួយទៅពីរសប្តាហ៍។ វាហាក់បីដូចជាត្រូវចាយពេលយូរជាងនេះទៀតបើសិនជាវាគឺជាការបង្ករោគដោយបាក់តេរី ហើយក៏ជាពេលវេលាដែលត្រូវទៅជួបពេទ្យដែរ។ ការក្តៅខ្លួន ការហូរសម្បោរមានខ្ទុះ និងឈឺចាប់ក្នុងប្រហោងឆ្អឹងគឺជារោគសញ្ញាញឹកញាប់របស់ជំងឺនេះ។
ក្រពេញទីរ៉ូអ៊ីតបញ្ចេញអ័រម៉ូនតិច
ការកង្វះអ័រម៉ូនក្រពេញទីរ៉ូអ៊ីតគឺជាជំងឺ ហើយរោគសញ្ញាមួយចំនួនរបស់វាមានដូចជា ទល់លាមក អស់កម្លាំង ស្បែកស្ងួត មានអារម្មណ៍ត្រជាក់គ្រប់ពេល សក់ស្តើងទៅៗ និងតឹងច្រមុះ។ ដើម្បីកំណតើថាតើវាជាមូលហេតុនៃការតឹងច្រមុះជាប់រហូតនោះ យកល្អគួរតែពិនិត្យមើលចំនួនអ័រម៉ូននេះ ឬ THS។
ឬសដូងច្រមុះ
វាគឺជាការពិតមួយដែលថា ឬសដូងច្រមុះអាចធ្វើឲ្យអ្នកបែកញើសត្រជាក់ប៉ុន្តែវាគ្រាន់តែជាដុំសាច់ស្លូត ហើយមិនមែនជាជំងឺមហារីកទេ។ ថ្វីបើវាមិនមានអ្វីត្រូវភ័យក៏ដោយ តែវាពិតជាធ្វើឲ្យរំខានដល់សុខភាពអ្នកបាន។ វត្តមានរបស់ឬសដូងច្រមុះអាចធ្វើឲ្យស្ទះដល់ផ្លូវដង្ហើម ធ្វើឲ្យមានអារម្មណ៍ថា អ្នកតឹងច្រមុះជាប់រហូត។ ខណៈពេលដែលឬសដូងនេះអាចកាត់ចេញបាន តែវាអាចនឹងកើតឡើងវិញគ្រប់ពេល៕