តើអ្នកមានបានឆ្លុះកញ្ចក់មើល ហើយឃើញថា ធ្មេញរបស់អ្នកលែងសទៀតដូចមុនដែរទេ? មែនហើយ ការដែលមានកំណកពណ៌លឿងៗដោយសារតែកាហ្វេ និងអាហារអាចធ្វើឲ្យភាពសស្អាតរបស់ធ្មេញបាត់បង់បាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

កាលណាដែលធ្មេញមិនមានភាពសស្អាត វាច្រើនតែធ្វើឲ្យមានការថយចុះនូវទំនុកចិត្តលើខ្លួនឯងនៅពេលអ្នកញញឹមច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ មានរបស់ពីរយ៉ាងដែលអាចជួយឲ្យធ្មេញកាន់តែសស្អាតបាន។ 

ទឹកខ្មេះផ្លែប៉ោម

បើសិនជាធ្មេញអ្នកមានកំណកជាប់ដោយសារតែជាតិនីកូទីន ឬកាហ្វេ ទឹកខ្មេះផ្លែប៉ោមអាចមានប្រសិទ្ធភាពយ៉ាងអស្ចារ្យ។ យ៉ាងណាមិញ អ្នកត្រូវតែប្រាកដថា អ្នកបានតាមដានការព្យាបាលនេះយ៉ាងហោចណាស់មួយខែដែរ។ ចូរដុសសម្អាតធ្មេញដោយប្រើទឹកខ្មេះផ្លែប៉ោម ប៉ុន្តែចូរប្រាកដថាអ្នកធ្វើបានដុសសម្អាតធ្មេញជាមួយនឹងថ្នាំដុសធ្មេញមួយតង់ទៀតហើយ ។ ចូរចាំថា ក្នុងទឹកខ្មេះផ្លែប៉ោមមានជាតិអាស៊ីតច្រើនដែលអាចបំផ្លាញស្រទាបការពាររបស់ធ្មេញបាន។ វានឹងកាន់តែល្អថែមទៀតបើសិនជាថ្នាំដុសធ្មេញអ្នកមិនមានជាតិហ្លរអ័រ៉ាយ ឬលាងសម្អាតមាត់ជាមួយនឹងទឹកដើម្បីបញ្ចេញជាតិអាស៊ីតដែលជាប់ធ្មេញចោល។ 

ញ៉ាំផ្លែប៉ោមនិងឃឹនឆាយ

វិធីព្យាបាលបញ្ហាធ្មេញលាងឲ្យមកសវិញមួយនេះ នឹងជួយឲ្យមាត់ផលិតទឹកមាត់កាន់តែច្រើនដើម្បីអាចបោសសម្អាតកំទិចកំទីដែលជាប់នៅចន្លោះធ្មេញបាន។ អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ម៉្យាងវិញទៀត អ្នកក៏អាចញ៉ាំស្ករកៅស៊ូដែលគ្មានជាតិផ្ងែមដើម្បីជំរុញដល់ការផលិតទឹកមាត់កាន់តែច្រើនបានដែរ៕