យើងទាំងអស់គ្នាសុទ្ធតែត្រូវការថ្ងៃវិសមកាលដើម្បីកម្សាន្តអារម្មណ៍ ដែលរឿងនេះមិនមែនត្រឹមតែផ្តល់ការរីករាយដល់ខ្លួនឯងទេ ប៉ុន្តែក៏ដើម្បីបំបាត់ស្រ្តេសដែលកំពុងតែមានច្រើននៅផ្ទះ សាលារៀន ឬកន្លែងធ្វើការដែរ។ ពិតណាស់ នៅពេលយើងដើរលេងថ្ងៃឈប់សម្រាក អ្នកនឹងមានហេតុផលសាមញ្ញៗច្រើនណាស់ដើម្បីឲ្យបរិយាកាសកម្សាន្តនេះមានភាពរីករាយ ប៉ុន្តែយកល្អគួរតែឲ្យពេលវេលានេះប្រព្រឹតិ្តទៅប្រកបដោយសុខភាពល្អដល់ខ្លួនឯងផងទៅ។ 

ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនតូចដែលអ្នកគួរតែសាកល្បងដើម្បីរីករាយដល់ការកម្សាន្តថ្ងៃវិស្សមកាលប្រកបដោយសុខភាពល្អ៖

ចាប់ផ្តើមលឿន

បើសិនជាអ្នកនឹងត្រូវទៅប្រទេសថ្មី ឬត្រូវការធ្វើដំណើរដោយយន្តហោះរយៈពេលយូរ ហេតុអ្វីបានជាអ្នកមិនព្រមរៀបចំពេលវេលានេះឲ្យបានលឿនផងទៅ? អ្នកអាចទៅរងចាំពេលធ្វើដំណើរនេះ ឬធ្វើលំហាត់ប្រាណខ្លះខណៈពេលដែលកំពុងតែអង្គុយ ដូចជា ការលើកជើងឡើងទៅលើ អង្គុយចោងហោង ញីកែងជើង និងបត់បែនម្រាមជើងផង។ លំហាត់ប្រាណតិចតួចនេះនឹងជួយរក្សារបត់ឈាមរត់ដែលសំខាន់ៗ។ 

រៀបគម្រោង

ចាប់តាំងពីអ្នករៀបចំការធ្វើដំណើររួច ហើយក៏ប្រហែលជាមានទម្លាប់ធ្វើដំណើរណាមួយដែរ បន្ទាប់មកហេតុអ្វីបានជាអ្នកមិនមានគម្រោងមួយថាតើអ្នកនឹងត្រូវញ៉ាំអាហារអ្វីដែរផងទៅ? យកល្អគួរតែស្វែងរកភោជនីយដ្ឋាន ឬកន្លែងញ៉ាំអាហារដែលមានអាហារទោតាមតម្រូវការអ្នកផងទៅ។ អ្នកក៏អាចកម្មង់ទុកបានដែរមុនពេលថ្ងៃចុះវិសមកាលមកដល់។ 

ញ៉ាំទឹកគ្រប់គ្រាន់

វាគឺជារឿងដ៏ល្អមួយដែលត្រូវដឹងថា អ្នកនៅកន្លែងណា ឬមានគម្រោងទៅណា។ អ្នកនឹងត្រូវការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ដែរខណៈពេលកំពុងតែនៅលើយន្តហោះ ឬសកម្មភាពណាមួយដែលអ្នកកំពុងតែធ្វើ។ ការញ៉ាំទឹកអាចជួយជំនួសជាតិទឹកដែលបានបាត់បង់តាមញើស និងអាចជួយរក្សាប្រព័ន្ធរំលាយអាហារធ្វើការកាន់តែល្អថែមទៀតផង។ បើសិនជាអ្នកនឹងត្រូវទោកន្លែងថ្មី ចូរប្រាកដថា ការញ៉ាំទឹកអាចនឹងធ្វើបានដើម្បីកុំឲ្យមានបញ្ហាដល់សុខភាព។ 

តមជាតិផ្អែម

រឿងនេហស្តាប់មើលទៅដូចជាពិបាកបន្តិចនៅពេលអ្នកស្ថិតក្នុងពេលវិស្សមកាល ជាពិសេសពេលញ៉ាំបង្អែមតែម្តង។ វាគ្មានអ្វីដែលខុសប្រក្រតីទេក្នុងការតមនោះ ប៉ុន្តែចូរប្រាកដថា អ្នកបានកាត់បន្ថយជាតិស្ករឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។ អ្នកមិនបាច់ចង់ចំណាយពេលច្រើនក្នុងការញ៉ាំអាហារខុសច្រើនទៀតផងខណៈពេលដែលកំពុងតែចុះវិស្សមកាល។ 

ត្រៀមខ្លួន

មានឧទាហរណ៍ច្រើនណាស់ដែលថាអាចនឹងឆ្លងជំងឺផ្តាសាយ ឬបញ្ហាក្រពះពោះវៀនខណៈពេលដែលអ្នកកំពុងតែដើរលេងថ្ងៃវិស្សមកាល ដូច្នេះការដែលមិនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនេះ អាចនឹងមានការពិបាកច្រើន។ ចូរយកបង់បិតរបួស ថ្នាំសង្កូវ និងរបស់របរសម្រាប់សង្គ្រោះបឋមទៅជាមួយផងទៅ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង