ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យអ្នកអាចចេញឈាមពេលដែលរួមភេទក្នុងខែទី១នៃការមានផ្ទៃពោះ។ ហេតុអ្វីទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលស្បូនអ្នកមានបញ្ហា ឬកើតជំងឺអ្វីមួយ ពេលដែលអ្នកទើបតែមានផ្ទៃពោះ ហើយរួមភេទជាមួយគ្នា នឹងអាចធ្វើឲ្យទ្វាមាសអ្នកងាយចេញឈាមខ្លាំងណាស់។
- ជួនកាល នៅពេលដែលស្ពែម៉ាតូសូអ៊ីត និងមេជីវិតញីបង្កកំណើតជាមួយគ្នា មានបញ្ហា ក៏អាចធ្វើឲ្យអ្នករួមភេទរួច អាចមានអាការៈចេញឈាមផងដែរ។ ប៉ុន្តែប្រសិនជាបណ្តាលមកពីមូលហេតុនេះ អ្នកគួរតែពិនិត្យឲ្យបានច្បាស់ មិនគួរទុកឲ្យកាន់តែធ្ងន់ធ្ងរទេ។
- នៅពេលដែលស្ពែម៉ាតូសូអ៊ីត និងមេជីវិតញីបង្កកំណើតក្នុងស្បូន នោះស្បូនអ្នកអាចនឹងខ្សោយជាមុន។ ជាហេតុដែលធ្វើឲ្យអាចចេញឈាមបានពេលដែលប៉ះទង្គិចធ្ងន់ធ្ងរ។ ដូចនេះ អ្នកមិនគួររួមភេទក្នុងកំឡុងពេលទើបតែមានផ្ទៃពោះ៣ខែដំបូងទេ ហើយ៣ខែចុងក្រោយនៃការពរពោះក៏មិនគួររួមភេទដែរ ទើបអាចធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អ៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)