ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងនោះ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំរកា
ឆ្នាំរកា ជាមនុស្សដែលមានចិត្តត្រង់ ប៉ុន្តែគេមានចរិតឆេវឆាវបន្តិច ដោយទប់មិនជាប់កំហឹងឡើយ តែងនិយាយពាក្យមិនពិរោះស្តាប់ចេញមក។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃយ៉ាងងាយ។ ថ្វីត្បិតតែគេមានចរិតបែបនឹង ប៉ុន្តែគេអាចមានអ្នកជួយច្រើន ដោយធ្វើឲ្យគេមិនខ្វះលុយនោះឡើយ។
ឆ្នាំមមី
បុគ្គលឆ្នាំមមីនេះ ចង់និយាយអីគឺនិយាយនឹង ដោយមាត់លឿនជាងចិត្តជានិច្ច។ ជាពិសេស គេជាបុគ្គលតែងជួយចេញមុខរកយុត្តិធម៌ឲ្យអ្នកដទៃជានិច្ច ដោយមិនចូលចិត្តមើលអ្នកទាំងនោះលំបាកឡើយ។ នៅពេលដែលគេលំបាកកាន់តែច្រើន ប្រាក់នឹងចូលមកកាន់តែច្រើនដែរ។
ឆ្នាំច
ឆ្នាំច តែងប្រកាន់គំនិតខ្លួន ដោយមិនងាយកែប្រែព្រោះតែនរណាឡើយ។ ជាហេតុដែលធ្វើឲ្យគេពេលខ្លះ តែងបដិសេធអ្នកដទៃផងដែរ។ ថ្វីត្បិតតែមាត់គេរឹង ប៉ុន្តែចិត្តគឺល្អ ដោយធ្វើឲ្យទ្រព្យអាចចូលមកតាមនោះផងដែរ៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)