តើអ្នកកំពុងតែគេងមិនបានគ្រប់គ្រាន់នៅពេលយប់មែនទេ? រឿងនេះប្រហែលជាធ្វើឲ្យប៉ះពាល់ដល់សុខភាពបាន។ យកល្អដើម្បីជួយសម្រួលដល់ការគេង គួរតែធ្វើដូចខាងក្រោមនេះ៖
- ចូរគេង និងភ្ញាក់ពីគេងក្នុងពេលវេលាដូចៗគ្នារាល់ថ្ងៃ ទោះបីជាថ្ងៃចុងសប្តាហ៍ក៏ដោយ
 - ហាត់ប្រាណយ៉ាងហោចណាស់ ២០នាទីក្នុងមួយថ្ងៃ។ មិនត្រូវហាត់ប្រាណមុនពេលចូលគេងឡើយ
 - ចូរចៀសវាងសារធាតុ Nicotin កាហ្វេអ៊ីន និងគ្រឿងស្រវឹងមុនពេលគេង
 - បង្កើតទម្លាប់បន្ធូរអារម្មណ៍មុនពេលគេងដូចជា ការងូតទឹក អានសៀវភៅ ឬតាំងសមាធិ
 - រក្សាសីតុណ្ហភាពដែលត្រជាក់ និងមានផាសុកភាពក្នុងបន្ទប់គេងរបស់អ្នក
 - មិនត្រូវមើលទូរទស្សន៍ ឬប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចផ្សេងៗឡើយមុនពេលគេង
 - បើសិនជាអ្នកមិនអាចគេងលក់ទេ ចូរកុំគេងលើគ្រែរយៈពេលយូរពេកនៅពេលមិនងងុយគេង ផ្ទុយទៅវិញចូរអានសៀវភៅ ឬស្តាប់ចម្រៀងរហូតដល់មានអារម្មណ៍ងងុយគេងវិញ
 - បើសិនជាអ្នកច្រើនតែពិបាកក្នុងការគេងលក់ វាគួរតែដល់ពេលទៅជួបពេទ្យពិនិត្យហើយ៕