យកល្អអ្នកមិនចាំបាច់ប្រញ៉ាប់ទៅរកពេទ្យព្យាបាលលើករណីពងបែកនៅបបូរមាត់ដោយសារតែពន្លឺព្រះអាទិត្យអី។ ជាធម្មតា ការដែលបបូរមាត់ប៉ះនឹងពន្លឺព្រះអាទិត្យច្រើនពេកវាអាចធ្វើឲ្យររលាករហូតដល់ពងបែកផងក៏មានដែរ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញវិធីងាយៗដែលអ្នកអាចធ្វើបានដើម្បីសម្រួលដល់ការឈឺចាប់ ក៏ដូចជាជំងឺទាក់ទងនឹងការពងបែកបបូរមាត់ដោយសារពន្លឺព្រះអាទិត្យនេះ។ 

ទឹកដោះគោត្រជាក់

ចូរជ្រលួកសម្លីមួយដុំតូចទៅក្នុងទឹកដោះគោត្រជាក់ ហើយយកវាទៅស្អំនៅបបូរមាត់ដែលកំពុងតែពងនោះ។ ភាពត្រជាក់របស់វានឹងជួយបំបាត់ការឈឺចាប់ ឬក្រហាយៗ ហើយបន្ថយការរមាស់បានថែមទៀត។ ប្រូតេអ៊ីនក្នុងទឹកដោះគោអាចជួយជម្រុញដល់ការជាសះកាន់តែលឿន។ 

ខ្ទីសដូង

តើអ្នកមានប្រើប្រាស់ខ្ទីសដូងសម្រាប់ប្រយោជន៍សុខភាពសម្រស់ដែរទេ? មែនហើយ អ្នកក៏អាចប្រើប្រាស់វាដើម្បីគ្រប់គ្រងការពងបែកមាត់ដោយសារពន្លឺព្រះអាទិត្យដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺយកវាទៅបៀកនៅបបូរមាត់ ហើយទុកចោលប្រហែល ១៥ ទៅ ២០នាទី។ ចូរលាងជាមួយទឹកត្រជាក់ ហើយជូតឲ្យស្ងួត។ 

ជែលប្រទាលកន្ទុយក្រពើ

បើសិនជាអ្នកមានដាំប្រទាលកន្ទុយក្រពើនៅផ្ទះ ចូរយកជែលរបស់វាដាក់ក្នុងទូរទឹកកក ២ថ្ងៃ ហើយយកមកលាបលើបបូរមាត់។ ក្រោយពីលាបបាន ៥ ទៅ ១០នាទី ចូរលាងសម្អាតចេញជាមួយទឹកធម្មតា។ 

ជែលវីតាមីន E 

តើអ្នកមានលេបថ្នាំគ្រាប់វីតាមីន E មួយគ្រាប់ក្នុងមួយខែដែរទេ ដើម្បីថែរក្សាស្បែកឲ្យមានសុខភាពល្អ? មែនហើយ អ្នកក៏អាចយកជែលរបស់វាមកលាបលើបបូរមាត់ដើម្បីបង្កើនភាពជាលឿនរបស់វាដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង