មុននឹងយើងនិយាយអំពីជំងឺសុកបាំងមាត់ស្បូន យើងគួរតែយល់ថាអ្វីទៅជាសុកសិន។ សុកនឹងត្រូវបានបង្កើតឡើងក្នុងពេលជាមួយគ្នានឹងទារកក្នុងផ្ទៃ ហើយវាក៏ភ្ជាប់ខ្លួនទៅនឹងស្បូនស្រ្តីក្នុងពេលមានផ្ទៃពោះ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាមាននាទីផ្គត់ផ្គង់អុកស៊ីសែន និងជីវជាតិពីម្តាយទៅឲ្យកូន ព្រមទាំងអ័រម៉ូនសម្រាប់ទ្រទ្រង់ដល់ការមានផ្ទៃពោះផងដែរ។
នៅពេលការមានផ្ទៃពោះចេះតែវិវឌ្ឈន៍ទៅមុខ កូន និងសុកក៏រីកធំៗធាត់ខ្លាំងទៅៗផងដែរ។ កន្លែងដែលសុកតាំងនឹងច្រើនតែលូតឡើងទៅលើ ហើយក៏មិនងាយនឹងលូតចុះមកក្រោមរហូតដល់បាំងមាត់ស្បូនដែរ។ ប៉ុន្តែបើសិនជាសុកតាំងនៅផ្នែកខាងក្រោមនៃស្បូន ឬក្បែរមាត់ស្បូន វាអាចនឹងលូតលាស់បាំងមាត់ស្បូនបាន។ នេះហើយទើបគេហៅថា សុកបាំងមាត់ស្បូន។
ទីតាំងរបស់សុកនឹងត្រូវបានគ្រូពេទ្យកត់ត្រាទុកក្នុងពេលថតអេកូនៅសប្តាហ៍ទី ១៨ ទៅ២១។ បើសិនជាសុកនៅក្រោមពេក អ្នកទំនងជាត្រូវការថតអេកូបន្ថែមច្រើនដងបន្តិច (ជាពិសេសសប្តាហ៍ទី៣២) ដើម្បីពិនិត្យទៅលើទីតាំងរបស់វាឡើងវិញ។ សម្រាប់ស្រ្តីភាគច្រើន សុកនឹងដុសលូតឡើងទៅលើ។
ចំពោះមូលហេតុនាំឲ្យសុកបាំងមាត់ស្បូនក្នុងពេលមានផ្ទៃពោះគឺមិនមានការយល់ដឹងច្បាស់លាស់នោះទេ។ រឿងនេះអាចនិយាយថា សុកនោះដុះលូតលាស់ធំខុសធម្មតា (ដូចក្នុងករណីកូនភ្លោះ) ឬជាមានជាលិកាសម្លាកពីការសម្រាលកូនដោយវះកាត់កាលពីលើកមុន ឬកៀរស្បូន។
ជំងឺសុកបាត់មាត់ស្បូននេះគ្មានអ្វីដែលអាចបង្ការបានឡើយ។
សុកបាំងមាត់ស្បូនគឺគ្មានអ្វីជាការឈឺចាប់ឡើយ តែវាអាចមានការធ្លាក់ឈាមក្រហមស្រស់ចេញពីទ្វារមាសក្នុងរយៈពេលណាមួយនៃបីខែចុងក្រោយនៃការមានផ្ទៃពោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះ អ្នកក៏អាចមានអាការៈបន្ថែមដូចជា៖
- ការធ្លាក់ឈាមពីទ្វារមាសដោយគ្មានការឈឺចាប់ក្រោយពីរួមភេទរួច
- ឈឺចាប់បែបរមួលៗក្នុងស្បូន ហើយធ្លាក់ឈាមទៀត
- ការហូរឈាមក្នុងពេលសម្រាល
បើសិនជាអ្នកធ្លាប់មានការធ្លាក់ឈាមក្នុងពេលមានផ្ទៃពោះ យកល្អគួរតែទាក់ទងទៅឆ្មប ឬគ្រូពេទ្យភ្លាមៗដើម្បីពិគ្រោះ និងស្វែងរកដំណោះស្រាយ៕