ជំងឺរលាកខ្នែងពោះវៀនគឺជាជំងឺដែលមានការឈឺចាប់ខ្លាំងដោយសារតែខ្នែងពោះវៀនរងការរលាក។ វាអាចជាជំងឺដែលគម្រាមគំហែងដល់អាយុជីវិតបានបើសិនជាមិនព្រមព្យាបាល ដោយសារតែខ្នែងពោះវៀននោះអាចបែក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្នុងសហរដ្ឋអាមេរិក ប្រជាជនប្រទេសច្រើនជាង ៥ភាគរយនឹងកើតជំងឺរលាកខ្នែងពោះវៀនក្នុងពេលវេលាណាមួយក្នុងជីវិតពួកគេ។ វាប្រហែលជាពិបាកក្នុងការវិនិច្ឆ័យ ការរលាកខ្នែងពោះវៀន ចេញពីការផោមច្រើន ឬការឈឺពោះផ្សេងៗណាស់ ប៉ុន្តែអាការៈញឹកញាប់ដែលអាចគិតថាជាការរលាកខ្នែងពោះវៀននោះមានដូចជា៖
- ការឈឺចាប់ដែលចាប់ផ្តើមកើតចេញនៅក្បែរន្ធផ្សិត និងចាក់ទៅផ្នែកខាងក្រោម និងខាងស្តាំនៃពោះ
- ការឈឺចាប់ដែលខ្លាំងក្លាទៅៗលឿន
- ការឈឺចាប់ដែលកាន់តែខ្លាំងទៅនៅពេលធ្វើចលនា ដកដង្ហើមជ្រៅ ក្អក ឬកណ្តាស(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការឈឺចាប់ដែលកើតឡើងភ្លាមៗ និងធ្វើឲ្យអ្នកភ្ញាក់ពីគេង៕