ចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែត្រូវបានគេជាថា បង្កឡើងដោយអតុល្យភាពអ័រម៉ូនដែលប៉ះពាល់ដល់ការបញ្ចេញមេជីវិតញីជារៀងរាល់ខែ។ ជំងឺនេះច្រើនតែធ្វើឲ្យមិនអាចមានកូនបាន ហើយវាអាចកើតឡើងលើស្រ្តីម្នាក់ក្នុងចំណោមស្រ្តីក្នុងវ័យអាចមានកូនបាន ១០នាក់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីអាការជាញឹកញាប់ដែលអាចគិតថា វាជាចង្កោមរោគសញ្ញានៃជំងឺគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ៖
- រដូវមកមិនទៀងទាត់
- ដុះរោមច្រើននៅលើមុខ ចង្កា ឬផ្នែកជាច្រើននៃរាងកាយដែលវាច្រើនតែជាកន្លែងដុះរោមលើមនុស្សប្រុស។ ភាគរយនេះកើតឡើងរហូតដល់ ៧០ភាគរយឯណោះ។
- កើតមុនច្រើននៅលើមុខ ទ្រូង និងខ្នងផ្នែកខាងលើ
- សក់ក្បាលស្តើង
- ឡើងទម្ងន់ ឬពិបាកក្នុងការសម្រកទម្ងន់
- ស្បែកទៅជាខ្មៅ ជាពិសេសនៅតាមកន្លែងផ្នត់ៗនៅក គ្រលាន និងក្រោមសុដន់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ស្បែកយារនៅឃ្លៀក ឬករ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855